adverise with khmeread 1

​កូនភ្លោះ​បបួលគ្នា​វះកាត់ ក្លាយជា​ស្រី​ស្អាត​នៅ​កូរ៉េ​!

​    ​ខណៈ​ការវះកាត់​កែ​សម្ផស្ស​ក្លាយជា​រឿង​សាមញ្ញ​និង​មានតម្លៃ​សមរម្យ​នៅ​សាធារណៈរដ្ឋ​កូរ៉េ ប្រទេសមួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​រដ្ឋធានី​នៃ​ការកែ​សម្ផស្ស​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

​    ​ជាការ​ពិត កូរ៉េ​ថែមទាំង​មាន​កម្មវិធី​ទូរទស្សន៍​មួយ​ជាទី​ដែល​ភ្ញៀវកិត្តិយស​គ្មាន​ទំនុកចិត្ត​ចំពោះ​សម្រស់​ខ្លួនឯង ចេញមក​ទទួល​ការវះកាត់​កែ​សម្ផស្ស​ដើម្បី​បាន​មុខ​ស្អាត​ទៀតផង​។ ហើយ​ខណៈដែល​កម្មវិធី Let Me In មាន​សាច់រឿង​ជាច្រើន​ដូច​ក្នុង​រឿង Cinderella ចាប់តាំងពី​បង្កើត​មក ករណី​ពីរ​នាក់​បងប្អូន​ដែល​មើល​សឹង​មិន​ស្គាល់គ្នា​បន្ទាប់ពី​វះកាត់ ប្រហែលជា​វគ្គ​ដ៏​ពិសេស​បំផុត​នៅក្នុង​កម្មវិធី​នេះ​។​

​    ​បងប្អូន​ស្រី​ទាំងពីរ​នាក់​នេះ​ទទួល​ការរិះគន់​ស្ទើរ​ពេញ​មួយជីវិត​របស់​ពួកគេ​ដោយសារ​ពួកគេ​មានមុខ​និង​រាងកាយ​អាក្រក់​។ ប៉ុន្តែ បន្ទាប់ពី​ទទួល​ការវះកាត់​ដោយ​អ្នកជំនាញ​ខាង​សម្ផស្ស​រួចមក ប្រិយមិត្ត​គាំទ្រ​កម្មវិធី​នេះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ភាពខុសគ្នា​រវាង​បងប្អូន​ស្រី​ទាំងពីរ​នាក់​នេះ​៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់