adverise with khmeread E4bc0bbd c888 4498 885f 59ad65502556

បុរស​ស្រវឹងខួប​ម្នាក់​ដេកស្លាប់​បង្ក​ការភ្ញាក់ផ្អើល​

    ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តែងតែ​ផឹកស្រា​នៅក្បែរ​របង​រិ​ង​ចក្រ​មួយកន្លែង បាន​ដេកស្លាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះមក​ពិនិត្យ​ទាំង​ព្រឹក​តែម្តង ដែល​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦ ​ព្រឹក​ថ្ងៃទី​០២​ កក្កដា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​រោងចក្រ ភី ភី​អេស ផ្លូវ​៥២៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ដែល​ដេកស្លាប់​នេះ​ជា​ជន​អ​នា​ថា​ម្តាយ​ឪពុក​ស្លាប់ចោល​អស់ ព្រម ទាំង​បងប្អូន​បង្កើត​ដែល​នៅរស់​សព្វថ្ងៃ​បាន​កាត់កាល​អស់ហើយ។ ចំណែក​សព​នេះ មានឈ្មោះ​ ដួង កើត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

    សមត្ថកិច្ច​បន្តថា នៅ​មុនពេល​កើតហេតុ​នៅ​ម៉ោង​១១​ព្រឹក ​ថ្ងៃទី០១ ​កក្កដា ​ឆ្នាំ​២០១៦ ជនរងគ្រោះ​រូបនេះ​បាន​ទិញ​ស្រាស​១​លីត្រ ហើយ​បបួល​អ្នក​រើស​អេតចាយ​នាំគ្នា​ផឹក​​រហូតដល់​អស់​ស្រា​១​លីត្រ ហើយ​អ្នក​រើស​អេតចាយ​ដែល​ផឹក​ជាមួយ​ក៏​ត្រលប់​ទៅផ្ទះ​ទៅ​។​

    លុះដល់​ព្រឹក​ថ្ងៃទី​២​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦​ព្រឹក ទើប​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ជនរងគ្រោះ ដែលជា​ជនអនាថា​បាន​ដេកស្លាប់​បាត់ទៅហើយ​។​

    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ ក៏បាន​ប្រាប់ឱ្យ​ដឹង​ដែរ​ថា ពួកគាត់​ឃើញ​ជនរងគ្រោះ​តែងតែ ជួន​ដើរ​សុំទាន ជួន​ពេលខ្លះ រើស​អេតចាយ ហើយ​តែងតែ​ផឹកស្រា​គ្មាន​លួស​ថ្ងៃ​ណា​ឡើយ​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់​នៅ​វត្ត​ញៀន​រង្សី ដើម្បី​បូជា​៕
 

adverise with khmeread

មតិយោបល់