adverise with khmeread 1

​ក្រោយ​បាត់​មុខ​យូរ​! តារាបាល់ទាត់​រៀបនឹង​អណ្តែត​តែ​លិច​ទៅវិញ Ben Arfa ផ្ទេរ​ចេញពី Nice ចូលរួម​ជាមួយ PSG

    ​Hatem Ben Arfa បាន​ចូលរួម​ជាមួយ Paris Saint-Germain ដោយ​ធ្វើការ​ផ្ទេរ​ចេញពី​ក្រុម Nice នៅលើ​កិច្ចព្រមព្រៀង​រយៈពេល ២​ឆ្នាំ​។​

​    ​ខ្សែបម្រើ​ដែល​សម្បូរ​ទៅដោយ​បច្ចេកទេស​ក្រឡុក​គូបដិបក្ខ​ពេញ​ទីលាន​រូបនេះ បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម Lyon និង Marseille របស់​បារាំង មុនពេល​ចូលរួម​ជាមួយនឹង Newcastle United កាលពី​ឆ្នាំ ២០១០ ប៉ុន្តែ​គាត់​ហាក់​មិនមាន​សំណាង​ជាមួយនឹង​ភាព​មមាញឹក​នៃ​បញ្ហា​របួស​។​

​    ​តារាបាល់ទាត់​រូបនេះ​បាន​ចំណាយពេល ៥​ឆ្នាំ​ស្នាក់នៅ​លី​ក​កំពូល​អង់គ្លេស Premier League រួមបញ្ចូល​ជាមួយ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ជាមួយ Hull ក្នុង​ពី​ឆ្នាំ ២០១៤ មុនពេល​ដែល​គាត់​បាន​ត្រឡប់​ទៅកាន់​ប្រទេស​បារាំង​វិញ​ក្នុង​ខែមករា​កាលពី​ឆ្នាំមុន​។​

​    ​Ben Arfa ដែល​បច្ចុប្បន្ន​មាន​វ័យ ២៩​ឆ្នាំ បានបង្ហាញ​ខ្លួន​ចំនួន ៣៥​លើក​សម្រាប់ Nice កាលពី​រដូវ​កាល​មុន ដោយ​អាច​រក​គ្រាប់​បាល់​ចំនួន ១៨​គ្រាប់ និង​ជួយ​ឱ្យ​ក្លឹប​បញ្ចប់​លេខ​រៀង​កំពូល​ទី​បួន​នៅក្នុង​លី​ក​កំពូល​បារាំង Ligue 1 ។​

​    ​ទោះបីជា​គាត់​បាន​ត្រឡប់​ទៅកាន់​ទម្រង់​លេង​ដ៏​ឥតខ្ចោះ​របស់គាត់​ក៏ដោយ ខ្សែបម្រើ​រូបនេះ​មិនមាន​ឱកាស​ជាប់​នៅក្នុង​បញ្ជី​ឈ្មោះ​ជម្រើសជាតិ​បារាំង​សម្រាប់​យុទ្ធនាការ​ប្រជែង​ពាន​ទ្វីបអឺរ៉ុប Euro 2016 ឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់