adverise with khmeread 0a55c414 c777 4338 9110 4b8102c4157c

កាប់​យុវជន​ម្នាក់​ជិត​ដាច់​.​ក​, ពេល​កំពុង​ជិះ​កង់​ប្រកាច់​ស្លាប់​ភ្លាម​

    កំពង់ឆ្នាំង​ ៖ យុវជន​ម្នា​ក់បាន​ប្រកាច់​ធ្លាក់​ពីលើ​កង់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​កាន់​កាំបិត​កាប់​ពីក្រោយ កាលពី​វេលា​ម៉ោង​៦ ​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំង​២០១៦ នៅលើ​ផ្លូវ​កៅស៊ូ​ក្រោយ​រោងចក្រ អឹម​វ៉េ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​-​ក្រុង​-​ខេត្តកំពង់ឆ្នាំង។​

    សមត្ថកិច្ច​បាន​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ឹម សៅ​សុ​ភារា អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់ រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង។ ជនរងគ្រោះ ​ត្រូវបាន​គេ​កាប់​ចំក​ផ្នែក​ខាងឆ្វេង​មុខ​យ៉ាងជ្រៅ​ជិត​ដា​ច់ក។​

    ករណីនេះ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា អាចជា​ករណី​គំនុំ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស។​

    ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​វេលា​ម៉ោង​១២​ថ្ងៃត្រង់​មាន​យុវជន​ម្នាក់​បានមក​គំរាម​នៅ​កន្លែង​ប៉ះ​កង់​ថា "​ហ្អែ​ង​ប្រ​យ័ត្ន​ខ្លួន​ណា​"​។ នៅ​ថ្ងៃទី​០១ ខែកក្កដា នៅវេលា​ម៉ោង​៤​សៀ​ល​ក្នុងពេលដែល​ជនរងគ្រោះ​កំពុងតែ​ប៉ះ​កង់​មាន​គេ​ទូរស័ព្ទ​មក ហើយ​ជនរងគ្រោះ​ក៏​សុំ​ម្តាយ​ដោយ​ប្រាប់ថា "​ទៅ​ជួប​គេ​នៅក្បែរ​រោងចក្រ​មួយ​ភ្លែត​"​។​

    លុះដល់​ម៉ោងជាង​៦​ល្ងាច​មាន​ក្មេងប្រុស​ម្នាក់​បាន​ជិះ​កង់​មក​ប្រាប់​ក្រុមគ្រួសារ ជនរងគ្រោះ​ត្រូវបាន​គេ​កាប់​ស្លាប់ នៅក្បែ​រោងចក្រ អឹម​វ៉េ បាត់ទៅហើយ​។​

    ចំណែក​មជ្ឈដ្ឋាន​ខាងក្រៅ​វិញ​បាន​និយាយថា ករណីនេះ​អាចជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ព្រោះ​កន្លងម​ជនរងគ្រោះ​ គឺជា​មុខសញ្ញា​នៃ​ការប្រើប្រាស់​គ្រឿងញៀន​រឿង​ផលប្រយោជន៍៕

adverise with khmeread

មតិយោបល់