adverise with khmeread Fish parasite

ស្ត្រី​ម្នាក់​រកឃើញ​ប៉ារ៉ាស៊ីត​គួរឱ្យ​ញញើត​ក្នុង​ត្រី មុនពេល​រៀបចំ​ចម្អិន​

    ​សិង្ហ​បុរី - ស្រី​ម្នា​ក់បាន​កំពុង​រៀបចំ​ចម្អិន​ត្រី​មួយ ដែល​ទិញ​ពី​អ្នកលក់​ត្រី​ម្នាក់​ស្រាប់តែ​ប្រទះឃើញ​មាន​អ្វីមួយ​ក្នុង​មាត់​ត្រី ដែល​វា​ប៉ារ៉ាស៊ីត​ងាប់​មួយ​ទំហំ​ប៉ុន​មេដៃ​។​

​    ​នាង Chen បាន​និយាយថា "​ខ្ញុំ​បាន​កំពុង​លាង​សម្អាត​ត្រី និង​កំពុង​កាត់​មាត់​វា ហើយ​នៅពេល​ខ្ញុំ​ដក​វា​ចេញ​ខ្ញុំ​បាន​គិតថា នេះ​មើលទៅ​ដូចជា​មិនមែនជា​អណ្ដាត​របស់​វា​ទេ​"​។​

​    ​ខណៈដែល​នាង Chen និយាយថា​ប៉ារ៉ាស៊ីត​មាន​ប្រវែង ៣ ទៅ ៤ សង់ទីម៉ែត្រ នាង​បន្តទៀតថា នាង​រំភើប​ជាជាង​ការរំខាន​ដោយ​ការរកឃើញ​ប៉ារ៉ាស៊ីត ដែល​នាង​ស្វះស្វែង​ចង់ឃើញ​ជា​យូរ​មកហើយ​។​

​    ​នាង​បន្តថា "​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បាន​អាន​អំពី​ប៉ារ៉ាស៊ីត​របស់​ត្រី និង​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ដូច្នេះ​ខ្ញុំ​បាន​កំពុងរ​កវា​ជាច្រើន​ឆ្នាំ​មកហើយៗ​ឥឡូវ​វា​បានធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​និង​រំភើប​យ៉ាងខ្លាំង​"​។​

​    ​សាស្ត្រាចារ្យ​លោក Tan Heok Hui មកពី​សាកលវិទ្យាល័យ National Universtiy of Singapore បាន​និយាយថា "​ប្រសិនបើ​ត្រី​នោះ​ចម្អិន​បានល្អ វា​នឹងមិន​ប៉ះពាល់​ដល់​សុខភាព​ទេ​"​។​

​    ​គាត់​ក៏បានផ្ដល់​ដំបូន្មាន​ថា អ្នក​ដែល​បាន​រកឃើញ​ប៉ារ៉ាស៊ីត​ក្នុង​មាត់​ត្រី​ឱ្យ​បោះ​វា​ចោល​ទៅ ប៉ុន្ដែ​នាង Chen មិន​បោះ​វា​ចោល​ទេ នាង​បន្ត​ចម្អិន​ត្រី​នោះ បន្ទាប់ពី​បោះចោល​ប៉ារ៉ាស៊ីត​។​

​    ​នាង​និយាយថា "​ខ្ញុំ​គិតថា​វា​មិនមាន​គ្រោះថ្នាក់​អ្វី​ទេ ពីអ្វី​ដែល​នាង​បាន​អាន​អំពី​ប៉ារ៉ាស៊ីត​ក្នុង​ត្រី​។ ដូច្នេះ​ខ្ញុំ​បាន​បន្ត​ចម្អិន​និង​បរិភោគ​វា​"៕

adverise with khmeread
ប្រភព៖ channelnewsasia

មតិយោបល់