adverise with khmeread 2

ស្រី​ស្រស់ Serena Williams និង​បងប្អូន​ស្រី​របស់​នាង Venus Williams បន្តដំណើរ​ទៅមុខ​នៅ​ព្រឹត្តិការណ៍​វាយ​តេ​ន្នី​ស Wimbledon ឆ្នាំ ២០១៦

    ​ម្ចាស់​ការពារ​តំណែង​ជើងឯក Serena Williams និង​បងប្អូន​ស្រី​របស់​នាង Venus Williams បាន​បន្ត​ការ​លងបន្លាច​របស់ខ្លួន​បន្តទៀត​ទៅលើ​គូប្រកួត​នៅឯ​ព្រឹត្តិការណ៍​វាយ​តេ​ន្នី​ស Wimbledon ។​

​    ​Serena បាន​ផ្តួល Christina McHale ដែល​ស្ថិតនៅក្នុង​លេខ​រៀង​ទី ៦៥​ពិភពលោក ក្នុង​លទ្ធផល ៦-៧ (៧) ៦-២ ៦-៤ នៅលើ​ទីលាន​តេ​ន្នី​ស Centre Court ខណៈដែល Venus បានឈ្នះ​នៅក្នុង​លទ្ធផល ៧-៥ ៤-៦ ១០-៨ ទៅលើ​តារា​តេ​ន្នី​សវ័យ​ជំទង់ Daria Kasatkina ។​

​    ​Serena បាន​បណ្តា​យ​ឱ្យដៃ​គូប្រកួត​របស់ខ្លួន​នាំមុខ ២-០ ដំបូង ប៉ុន្តែ​នាង​បាន​វាយបក​មកវិញ​ដោយ​យកឈ្នះ​ទៅលើ​មិត្ត​រួម​សញ្ជាតិ​អាមេរិក​របស់​នាង Christina នៅក្នុង​រយៈពេល ២​ម៉ោង និង​២៩​នាទី នៅលើ​ទីលាន Centre Court ៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់