adverise with khmeread 1

​ក្នុង​ប្រវត្តិ​បាល់ទាត់​មានរឿង​មួយ​ដែល​គេ​មិនត្រូវ​ភេ្ល​ចឡើយ គឺ "​មិនត្រូវ​មើលស្រាល​អ៊ីតាលី​ដាច់ខាត​" ខណៈ​ក្រុម​នេះ​ជួប​អាល្លឺម៉ង់​យប់​នេះ​

​    ​មានរឿង​មួយ​ដែល​ដាច់ខាត​មិនត្រូវ​ភ្លេច​នៅក្នុង​ពិភព​បាល់ទាត់​នោះ​គឺ "​ហាម​ដាច់ខាត​កុំ​មើលស្រាល​អ៊ីតាលី​"​។ អ៊ីតាលី​បានមក​ដល់​ប្រទេស​បារាំង​ជាមួយ​ក្រុម​មួយ​ដែលមាន​កីឡាករ​មាន​សមត្ថភាព​តិចជាង​ប្រជាជាតិ​ដទៃទៀត ប៉ុន្តែ​ពួកគេ​បានបង្ហាញ​តម្លៃ​របស់​ពួកគេ​ដោយ​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅលើ​បែលហ្ស៊ិក​និង​បំបាក់​អេ​ស្ប៉ា​ញ ២-០ នៅ​ការប្រកួត​ជុំ​ទី​ពីរ​នៅ​ទឹកដី Stade de France​។ នៅ​ការប្រកួត​ចុងក្រោយ​ជាមួយ​អេ​ស្ប៉ា​ញ អ៊ីតាលី​បានបង្ហាញ​ពី​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់​ពួកគេ​ដែលមាន​កីឡាករ​ចំណានៗ​របស់ Juventus ដូចជា Chielinni, Bonucci និង Barzagli និង​ការបញ្ជា​ក្រុម​ដ៏​ប៉ិនប្រសព្វ​របស់លោក Antonio Conte ហើយ​ក្នុង​រាត្រី​នេះ អ៊ីតាលី​នឹង​ប្រឈមមុខ​ជើងឯក​ពិភពលោក​អាល្លឺម៉ង់​នៅវេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រ​នេះ​។​

​    ​អាល្លឺម៉ង់​បានបង្ហាញ​ប្រព័ន្ធ​លេង​ដ៏​រឹងមាំ​របស់​ពួកគេ​ជាមួយ​លទ្ធផល​ស៊ី​តិចៗ​កាលពី​វគ្គ​ជម្រុះ​តាម​ពូ​ល​ប៉ុន្តែ​ពួកគេ​ក៏បាន​សម្រេចចិត្ត​សំពង​ស្លូ​វ៉ា​គី ៣-០ ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​ទីក្រុង Lille​។ ជាមួយ​កីឡាករ​វ័យក្មេង​ដូចជា Draxler និង Kimmich និង​ខ្សែបម្រើ​ពោរពេញ​ទៅដោយ​ជំនាញ Kroos និង​ខ្សែប្រយុទ្ធ​មាន​កម្លាំង​ខ្លាំង Mario Gomez ជម្រើសជាតិ​អាល្លឺម៉ង់​បាន​រកឃើញ​នូវ​ប្រព័ន្ធ​លេង​ថ្មី​របស់​ពួកគេ​ដ៏​មាន​ប្រសិទ្ធភាព​។ ដូច្នេះ អ៊ីតាលី​នឹង​បង្កើន​សម្ពាធ​ដ៏​ខ្លាំង​ក្នុងការ​ប្រកួត​នៅពេល​ជួប​អាល្លឺម៉ង់​យប់​នេះ​។​

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- អ៊ីតាលី​ទាំងមូល​រត់​បាន​ចម្ងាយ ១១៨ គីឡូម៉ែត្រ​កាលពី​ប៉ះ​អេ​ស្ប៉ា​ញ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​លំដាប់​ទី​ពីរ​នៅ​យូរ៉ូ​របស់​ពួកគេ​បន្ទាប់ពី​ជំនួប​ជាមួយ​បែលហ្ស៊ិក (១១៩ គីឡូម៉ែត្រ​)​។​
​    ​- អ៊ីតាលី​បិទ​មិនឱ្យ​អេ​ស្ប៉ា​ញ​ស៊ុត​បាន​មួយ​គ្រាប់​ពេញ ៩០ នាទី​។​
​    ​- អាល្លឺម៉ង់​មិនអាច​សង្គ្រប់​ប៉ូឡូញ​កាលពី​ប្រកួត​ក្នុង​ពូ​ល C ដែល​បញ្ចប់​ដោយ​លទ្ធផល ០-០ ហើយ​ពួកគេ​ច្បាស់​ជា​លំបាក​ក្នុងការ​បំបែក​ប្រព័ន្ធ​ការពារ​អ៊ីតាលី​។​
​    ​- Buffon មិនទាន់​ភ្លាត់​មួយ​គ្រាប់​នៅឡើយ​ទេ​នៅ​យូរ៉ូ​នេះ​។ កាលពី​បរាជ័យ​របស់​អ៊ីតាលី ១-០ ក្រោម​ថ្វី​ជើង​របស់​សាធារណៈរដ្ឋ​អៀរ​ឡង់ នៅពេលនោះ​អ្នកចាំទី Sirigu ជា​អ្នក​ចាំ​ហ្គោ​ន​។​
​    ​- ស្ទាំង​ដែក​អាល្លឺម៉ង់​បាន​លុត​ស្លូ​វ៉ា​គី ៣-០ កាលពី​វគ្គ ១៦ ក្រុម​ចុងក្រោយ​ហើយ​ពួកគេ​មិនទាន់​ជួប​ការប្រកួត​លំបាក​នៅឡើយ​ទេ​។ ក្រុម​ចូលចិត្ត​ប្រើ​កម្លាំង​អ៊ីតាលី​អាចធ្វើឱ្យ​អាល្លឺម៉ង់​បះសក់​។​

​    ​អ៊ីតាលី​នឹងធ្វើ​ការប្រយុទ្ធ​របស់ខ្លួន​ដូច​សព្វដង​ប៉ុន្តែ​ក្នុង​រាត្រី​នេះ​នឹង​ធំ​ជាង​រាល់ដង​។ ប្រសិនបើ​អ៊ីតាលី​ទទួលបាន​ការលើកទឹកចិត្ត​ច្រើន​និង​អាច​ស្វែងរក​ឱកាស​ស៊ុត​ពី​ចម្ងាយ នោះ​អាល្លឺម៉ង់​នឹង​ជួប​ការលំបាក​។​

​    ​ទស្សនៈ​៖ យក​អ៊ីតាលី​ឈ្នះ​ឬ​ស្មើ​៕

adverise with khmeread

មតិយោបល់