adverise with khmeread 07cf2578000005dc 3668305 sex with robots could soon replace human intimate relationships  a 1 1467302280350

តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​? ៣០ ឆ្នាំ​ទៀត​មនុស្ស​អាច​រួមរស់​ជាមួយ​មនុស្ស​យន្ត​

    ​មនុស្ស​យន្ត​បានធ្វើឱ្យ​មនុស្ស​បាត់បង់​ការងារ​ជាច្រើន​រាប់មិនអស់​រួចទៅហើយ​នាពេល​បច្ចុប្បន្ននេះ ប៉ុន្ដែ​ឆាប់​នេះ​ពួកគេ​នឹង​មក​បម្រើ​ឧស្សាហ៍កម្ម​ផ្លូវភេទ​បន្ថែមទៀត​។​

​    ​ទាំង​បុរស​និង​ស្ត្រី​អាច​នឹង​ចាប់ផ្ដើម​ប្ដូរ​ដៃគូ​មកជា​មនុស្ស​យន្ត​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android ប្រហែល ១០ ឆ្នាំ​បន្ទាប់​ទៀត នេះ​បើ​យោង​លើ​ការ​ទស្សន៍ទាយ​របស់​អ្នកជំនាញ​ទស្សន៍ទាយ​អនាគត​បច្ចេកវិជ្ជា​ម្នាក់​។​

​    ​លោក Dr Lan Pearson ជា​អ្នកបង្កើត​មនុស្ស​យន្ត​សិច​និង​ចេះ​ទស្សន៍ទាយ​អនាគត​សម្រាប់​ក្រុមហ៊ុន PR បានចេញ​របាយការណ៍​មួយ​ទាក់ទង​នឹង​អនាគត​ផ្លូវភេទ​។​

​    ​គាត់​ជឿថា រួមភេទ​ជាមួយនឹង​មនុស្ស​យន្ត​នឹងមាន​ការពេញនិយម ដែល​វា​នឹង​វ៉ា​ដាច់​ការ​រួមភេទ​ជាមួយ​មនុស្ស​នៅ​រង្វង់​ឆ្នាំ ២០៥០​។​

​    ​គាត់​ជឿថា ខណៈដែល​ទីផ្សារ​សម្រាប់​តុក្កតា​សិច​កំពុង​ពេញនិយម​ក្នុងចំណោម​អតិថិជន​ប្រុស មនុស្ស​យន្ត​សិច​អាច​នឹង​ពេញនិយម​សម្រាប់​ស្ត្រី​ផងដែរ​។​

​    ​លោក Pearson ក៏​ជឿ​ផងដែរ​ថា​អនាគត​តុក្កតា​ជាច្រើន​នឹង​ភ្ជាប់​ដោយផ្ទាល់​ទៅនឹង​ប្រព័ន្ធ​ប្រសាទ​របស់​យើង ឬក៏​ចូលទៅក្នុង​សុបិន​របស់​ពួកយើង​ផងដែរ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់