adverise with khmeread Article urn publicid ap.org 4c73dc21c41b49e3986a5effd4e1d197 whzcxtpvff83d6b65f01d17c3f0 293 634x422

ចិន​ប្តេជ្ញា​ទៅដល់​ភព​អង្គារ​ឱ្យ​ទាល់តែ​បាន​នៅត្រឹម​ឆ្នាំ ២០២០

​    ​ចិន​បានកំណត់​ចក្ខុវិស័យ​របស់ខ្លួន​យ៉ាងរឹងមាំ​អំពី​ភព​អង្គារ និង​ប្តេជ្ញា​ទៅ​ភព​ក្រហម​មួយ​នេះ​ឱ្យបាន​នៅត្រឹម​ឆ្នាំ ២០២០​។​

​    ​គម្រោង​របស់​ប្រទេស​ចិន​បាន​កាន់​តែមាន​ក្តីសង្ឃឹម​ខ្ពស់​កាលពី​សុក្រ​ម្សិលមិញ បន្ទាប់ពី​ខ្លួន​បាន​ប្រើប្រាស់​ឡើងវិញ​នូវ​យាន​សម្រាប់​ពិសោធន៍​ដែល​ដាក់​បង្ហោះ​លើ​យាន​រ៉ុក្កែត​ជំនាន់​ថ្មី​មួយ​របស់ខ្លួន​។​

​    ​អាជ្ញាធរ​កម្មវិធី​អវកាស​បាន​និយាយថា ការចត​របស់​យានអវកាស​នៅ​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង (Inner Mongoli) ដ៏​ធំ​ទូលាយ​បាន​ជួយ​ចិន​រក្សាបាន​កាលវិភាគ ដើម្បី​ដាក់​ស្ថានីយ​អវកាស​ទី​ពីរ​របស់ខ្លួន​នៅក្នុង​គន្លង​ផែនដី​នៅ​ចុង​ឆ្នាំនេះ​។​

​    ​ការបាញ់​បង្ហោះ​យានអវកាស​ដែល​ជិះ​ពីលើ​យាន​រ៉ុក្កែត​ថ្មី Long March 7 កាលពី​ថ្ងៃ​សៅរ៍​ព្រឹក​មិញ​នេះ​ត្រូវបាន​សាទរ​ថា​ជា​របកគំហើញ​ថ្មី​ក្នុងការ​ប្រើប្រាស់​ឥន្ធនៈ​ដែលមាន​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

​    ​ចិន​គ្រោង​បើក​ដំណើរ​បេសកកម្ម​ទៅដល់​ភព​អង្គារ​ត្រឹម​ឆ្នាំ ២០២០ ដោយ​ការប៉ុនប៉ង​ដើម្បី​បង្កើត​ភាពជោគជ័យ​លើ​បេសកកម្ម​របស់​អាមេរិក Viking 1 ដែល​បាន​ទៅ​ភព​នោះ​អស់​រយៈពេល​បួន​ទស្សវត្សរ៍​មកហើយ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់