adverise with khmeread Js52919929

កញ្ជ្រោង Leicester ប្តេជ្ញា​ផ្តួល​ក្រុម​អ្នកមាន Man City នា​រាត្រី​នេះ​

English Premier League សប្តាហ៍​ទី ១៩
* Leicester(2) vs (4)Manchester City, 02:45 AM

​ទីបំផុត​កងទ័ព​រប​ស់លោក Claudio Ranieri បាន​ស្គាល់​រសជាតិ​ចាញ់ហើយ​ប្រកួត​ឈ្នះ ៨ លើក និង​ស្មើ ២ លើក​កន្លងមក​។ ក្រោយ​បរាជ័យ​នៅ​ទឹកដី​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃ Boxing Day បានធ្វើ​ឲ្យ​ក្រុម​ជើង​ខ្លាំង Leicester បាត់បង់​ឱកាស​ឈរ​នៅលើ​កំពូល​តារាង ហើយ​ឥឡូវ​បាន​ធ្លាក់​មក​លេខ​រៀង​ទី ២ ជា​បណ្តោះអាសន្ន​វិញ​បន្ទាប់ពី​ក្រុម Arsenal បាន​ហក់​មកកាន់​កំពូល​តារាង​ដោយបាន​យកឈ្នះ​លើ​ក្រុម Bournemouth ក្នុង​លទ្ធផល ២-០ យប់មិញ​នេះ​។ ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ហង្ស​ក្រហម​នៅ​យប់​ថ្ងៃ​សៅរ៍​កន្លងមក​លោក Ranieri មិនបាន​ដាក់​កីឡាករ​សំខាន់​ទាំង​ពីររូប Jamie Varday និង Riyad Mahrez ឲ្យ​លេង​ពេញ​តង់​ឡើយ បន្ទាប់ពី​កីឡាករ​ខ្សែប្រយុទ្ធ Benteke សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី ៦៣​។ នេះ​សបញ្ជាក់​ឲ្យ​ដឹងថា​គ្រូបង្វឹក​រូបនេះ​បាន​ផ្តោតអារម្មណ៍​ខ្ពស់​មកលើ​ការប្រកួត​យប់​នេះ ដែលជា​ការប្រកួត​ដ៏​សំខាន់​របស់លោក​។​

​ក្រោយ​ទទួល​ជ័យជម្នះ​ទៅលើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល Suderland ក្នុង​លទ្ធផល ៤-១ នា​ថ្ងៃ​សៅរ៍​កន្លង​ទៅធ្វើ​ឲ្យ​លោក Manuel Pellegrini មានសង្ឃឹម​ឡើងវិញ​ក្នុងការ​បន្តដំណើរ​ឆ្ពោះទៅ​ដណ្តើម​តំណែង​ជើងឯក ដោយ​ក្រុម​របស់លោក​ចាញ់​ក្រុម​កំពូល​តារាង Arsenal ត្រឹមតែ ៤​ពិន្ទុ ប៉ុណ្ណោះ​នាពេល​ឥឡូវនេះ​។ ប៉ុន្តែ​ក្នុងអំឡុង​ការប្រកួត កីឡាករ​ប្រធាន​ក្រុម Vincent Kompany ត្រូវបាន​ប្តូរ​ចេញ​បន្ទាប់ពី​ការប្រកួត​ប្រព្រឹត្តិទៅបាន​ប្រហែល​ជាជាង ១០​នាទី ប៉ុណ្ណោះ​ដោយ​បញ្ហា​របួស​កំភួនជើង​រើ​ឡើងវិញ​។ វា​ជា​សំណាង​ដ៏​អាក្រក់​មួយ​សម្រាប់​ក្រុម Manchester City ដែល​ត្រូវ​អវត្តមាន​ខ្សែការពារ​ដ៏​រឹងមាំ​រូបនេះ​ម្តងទៀត ខណៈដែល​ខ្លួន​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី King Power របស់​ក្រុម​ឡើង​ជើង Leicester​។ កីឡាករ Wilfried Bony នឹង​ដើរតួនាទី​ជា​ខ្សែប្រយុទ្ធ​ជម្រើស​ដំបូង​នៅថ្ងៃនេះ ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម Sergio Aguero មាន​បញ្ហា​របួស​បន្តិច​បន្តិច​កាលពី​ប្រកួត​កន្លងមក ហើយក៏​នឹង​អាចមាន​វត្តមាន​ផងដែរ​នា​រាត្រី​នេះ​។​

- ៥ ប្រកួត​ចុងក្រោយ​របស់ Leicester 

- ៥ ប្រកួត​ចុងក្រោយ​របស់ Manchester City

- ប្រវត្តិ​ជួបគ្នា ៥ ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Leicester ២-១ Manchester City

adverise with khmeread

មតិយោបល់