adverise with khmeread 92cbc328 2a50 4beb a97c 896776d160ea

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ស្លាប់​នៅផ្ទះ​សំណាក់ ​ហេ​ប​ភី​ហោ​ស៌​ ដោយ​ប្រើ​គ្រឿងញៀន​លើស​កំណត់​

    ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ស្លាប់​នៅផ្ទះ​សំណាក់​ហេ​ប​ភី​ហោ​ស៌ បន្ទប់​៤៩ ផ្ទះ​១៥១ ផ្លូវ​១៩ ភូមិ​៧ ក្រុម​២៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​ កាលពី​ម៉ោង​១៥ ​និង​៣០​នាទី​នា​ថ្ងៃទី​១ ​កក្កដា​ ឆ្នាំ​២០១៦​ ហើយ​បើតាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ គឺ​ស្លាប់​ដោយសារ​ប្រើ​គ្រឿងញៀន។​

    ប៉ូលិស​និ​យា​យ​ថា សព​ឈ្មោះ ​HALE MARTIN STEPHEN ​ភេទ​ប្រុស ​អាយុ៣៤​ឆ្នាំ ជនជាតិ​អង់គ្លេស ស្នាក់នៅ​បន្ទប់​កើតហេតុ​មុខរបរ​ទេសចរ​ណ៌​ កាន់​លិខិតឆ្លងដែន​ ​លេខ​509097640​។​

    ប៉ូលិស​ន្ត​ថា នៅ​ថ្ងៃទី​៣០ ​មិថុនា ​ឆ្នាំ​២០១៦ ​ពីរ​នាក់​បងប្អូន​បានមក​ជួល​បន្ទប់​ស្នាក់នៅ​ ក្រោយមក​ក៏​នាំគ្នា​ទៅ​ដើរលេង​ហើយ​នៅ​ម៉ោង​ប្រហែល​១២ ​មក​ផ្ទះសំណាក់​ខាងលើ​​ក្នុងស្ថានភាព​ស្រវឹង​។ លុះ​នៅ​ម៉ោង​១៥​រសៀល​ថ្ងៃទី​១​ កក្កដា ម្ចាស់ផ្ទះ​សំណាក់​ ទៅ​ហៅ​តែ​អត់​បើក​មើល​តាម​បង្អួច​ឃើញ​ម្នាក់​កំពុង​ក្អួត។ ពេលនោះ​ក៏​យក​សោ​មកចាក់​បាន​ហៅ​ឡានពេទ្យ​យកទៅ​សង្គ្រោះ​ម្នាក់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

    ឆ្លងតាម​កាពិ​និត្យ​សព​និង​សាក្សី​ប្រមូលបាន​នៅ​កន្លែងកើតហេតុ​ និង​យក​ទឹកនោម​ទៅ​ពិសោធន៍​សព​ស្លាប់​គាំងបេះដូង​ដោយ​ប្រើ​សារធាតុ​ញៀន​ប្រភេទ​ម៉ក​ហ្វី​ន​លើស​កម្រិត​។​ ​សព​ដា​ក់នៅ​មន្ទីរពេទ្យ​រុស្ស៊ី៕

adverise with khmeread

មតិយោបល់