Ryan giggs

Ryan Giggs: ជ័យជម្នះរបស់ក្រុមវ៉េលលើក្រុមបែលហ្ស៊ិកជារឿងអស្ចារ្យបំផុត

          អតីតកីឡាករ​ជម្រើសជាតិវ៉េល​ Ryan Giggs បាន​ហៅជ័យ​ជម្នះ​របស់ក្រុម​វ៉េល​លើក្រុម​បែល​ហ្ស៊ិក៣-១ កាលពីថ្ងៃសុក្រនៅ​ទីក្រុង​លីលក្នុងវគ្គ​ប្រាំបីក្រុម​ចុងក្រោយ​នៅ​ European Championship ថា ​ជា​លទ្ធផលល្អបំផុត​នៅក្នុងប្រវត្តិ​បាល់​ទាត់​របស់វ៉េល។ វ៉េលត្រូវឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ Euro 2016 ជាមួយ​ក្រុម​ព័រទុយហ្គាល់​​។

          អ្នកវិភាគ​បាល់ទាត់នៅ​កម្មវិធីហាយឡាយ​ព្រឹត្តិ​ការ​ណ៍​ Euros របស់​ទូរទស្សន៍​ ITVរូបនេះដែល​កំពុងត្រៀម​ខ្លួន​ចាកចេញពី​ក្លឹប Man Utd​ បន្ទាប់ពី​ចំណាយ​​អស់រយៈ​ពេល​២៩​ឆ្នាំ បាននិយាយ​អំពី​អ្វីដែលក្រុម​របស់លោក Chris Coleman សម្រេចបាន​។ Giggs បាន​និយាយថា “​ខ្ញុំ​មាន​មោទនភាព​ណាស់។ វាជា​រាត្រីដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុងប្រវត្តិ​របស់​វ៉េល។ នេះគឺជា​លទ្ធផល​ល្អបំផុត​នៅ​ក្នុង​ប្រវត្តិបាល់ទាត់​របស់​វ៉េល​ ដែល​អាចយក​ឈ្នះ​ក្រុម​ចំណាត់ថ្នាក់លេខ​២​ក្នុងពិភព​លោក”៕

ប្រភព៖ dailymail

មតិយោបល់