adverise with khmeread 3

ប៉ូលិស​ក្រុង​បាន​លុង​ឃាត់​បុរស​ម្នាក់ទៀត​ប្រើ​កាំភ្លើង​ខុសច្បាប់​

​    ​រតនគិរី ៖ ប៉ូលិស​ក្រុង​បាន​លុង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ទៀត​កាលពី​វេលា​ម៉ោង 12​ថ្ងៃទី 2 ខែ កក្កដា ឆ្នាំ 2016 នៅ​ចំណុច​ភូមិ ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​ពីបទ​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ ។​
    
​    ​ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ក្រុង​បាន​លុង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ល្បាំ​ង​1 ស្រុក​លំផាត់  បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាន​ម្នាក់ទៀត​ដោយយោង​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ទិ​ត្យ វ៉ាន់​អែល ដែល​ប៉ូលិស​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​01​កក្កដា​ឆ្នាំ​2016 កន្លងទៅ​។​
    
​    ​ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​ឈឺ​ន សា​វី   ភេទ ប្រុស អាយុ 36 ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ មិន​ពិតប្រាកដ​។​
    
​    ​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាន​លុង ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ។​
    
​    ​គួររំលឹកថា បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង 1​និង​30 នាទី​រសៀល​ថ្ងៃទី 01 កក្កដា ឆ្នាំ 2016​នេះ នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី តាម​ដីកា​តុលាការ​ពីបទ​លួច ព្រមទាំង​ដកហូត​កាំភ្លើង​អាកា​មួយ​ដើម​។​


    
​    ​ប៉ូលិស​និយាយថា  កម្លាំង​ប៉ូលិស​ជំនាញ​កណ្ដាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​បាន​លុង និង កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ រដ្ឋបាល​ឡា​បាន​សៀក ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការខេត្ត​រតនគិរី  លើ​ឈ្មោះ ទិ​ត្យ វ៉ាន់​អែល ភេទ ប្រុស អាយុ 24 ឆ្នាំ ជនជាតិ ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ មិន​ពិតប្រាកដ ជាប់​ពាក់​ព័​ន្ឋ ពីបទ លួច ប្រព្រឹត្ត នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​កាលពី​ថ្ងៃទី​04​ឧសភា​2015 ។​
    
​    ​ក្នុងពេល​ចាប់ខ្លួន​ប៉ូលិស​ដកហូត​បាន​អាវុធ​AK​ស្វាយ​បត់ 01​ដើម បង់​មួយ គ្រាប់ 07 គ្រាប់ ម៉ូតូ 1 គ្រឿង ប្រដាប់​កាច់​សោក​ម៉ូតូ​មួយ ។ បច្ចុប្បន្ន​ប៉ូលិស​បាន​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់