adverise with khmeread %e1%9f%a1

បើករថយន្ដ​បុក​រះ ផ្ទះ​ពលរដ្ឋ​អស់​៤​ខ្នង និង​ខូច​រថយន្ដ​៣​គ្រឿង នៅ​ត្បូងឃ្មុំ​

    ​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បើករថយន្ដ​មួយគ្រឿង បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ខ្នង និង​ខូច​រថយន្ដ​៣​គ្រឿង បណ្ដាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ដ​នោះ​របួស​២​នាក់​។​
    
​    ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦​នេះ លើ​កំ​ណាត​ផ្លូវជាតិ​លេខ​៧២ ស្ថិតក្នុង​ភូមិ​ជី​មាន់​កណ្ដាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
    
​    ​ប៉ូលិស​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ដ​ម៉ាក​កាមរី​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​អ្នករួមដំណើរ​៤​នាក់​ទៀត ដោយ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ដ​បាន​រេ​ចង្កូត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​អស់​៤​ខ្នង ដោយ​ខូចខាត​សំយាបផ្ទះ​ខាងមុខ និង​រថយន្ដ​៣​គ្រឿង​ខូចខាត​ផងដែរ​។ ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ដ​កាមរី​នោះ ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​


   
​    ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​បង្ក ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់