adverise with khmeread %e1%9f%a1

ប៉ូលិស​ស្រុក​ស្ទឹងត្រង់​ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ​កំពង់ចាម  ៖ ប៉ូលិស​ស្រុក​ស្ទឹងត្រង់​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ភ្នំ​មន្ទី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​
    
​    ​ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​ស្ទឹងត្រង់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឃុំ​ព្រែកកក់ បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាប​បទល្មើស ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ៃ ដា​រ៉េ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ភ្នំ​មន្ទី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​
   
​    ​ប៉ូលិស​បាន​រឹបអូស​បាន​វត្ថុតាង​រួមមានៈ ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច (​ថ្នាំ​ញុះញង់​), ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​៩​កញ្ចប់​ឆែកឆេរ​នៅ​នឹង​ខ្លួន​,​ប្រាក់​ខ្មែរ​៤៨.៤០០​រៀល​, គ្រាប់​អាវុធខ្លី​K៥៤ ចំនួន​៦​គ្រាប់​,​សម្ភារ​:​សេព និង​សម្ភារ​:​វេច​ខ្ចប់​មួយចំនួន​និង​អាវុធខ្លី​១​ដើម (​ជ័រ​) ឆែកឆេរ​ឃើញ​នៅលើផ្ទះ​។​


   
​    ​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​និតិ​វិធី ទៅតាម​បញ្ញត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ៕​

adverise with khmeread

មតិយោបល់