adverise with khmeread %e1%9f%a1

អ្នកញៀន​ល្បែង​"​បក្សី​កីឡា​"៥​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

​    ​កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​ដែល​អ្នកផង​តែង​ហៅថា​ជា​ល្បែង "​បក្សី​កីឡា​" នា​ថ្ងៃទី ០២​កក្កដា ២០១៦ វេលា​ម៉ោង​១០ និង​៥៤​នាទី នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​ឃាត់​មនុស្ស​៥​នាក់​និង​វត្ថុតាង​មួយចំនួន​។​
   
​    ​ប៉ូលិស​និយាយថា ជនសង្ស័យ ០៥​នាក់​ដែល​ឃាត់ខ្លួន​គឺ​១-​ឈ្មោះ បេ មួយ​ហៀ​ង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​មាន់ មាន​ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ,២-​ឈ្មោះ ខេន សុរ​ដ្ឋា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខងារ សិក្ខាកាម បរិញ្ញាបត្រ​នីតិ សាស្ត្រ នគរបាល មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​,៣-​ឈ្មោះ ម៉ូ​វ សិទ្ធី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ,៤-​ឈ្មោះ មួន សា​ម៉េ​ត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត​ស្នាក់នៅ ផ្ទះជួល ស្ថិត​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​៥-​ឈ្មោះ ឆែម ឆេន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ស្ថិត​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
     
​    ​វត្ថុតាង​ចាប់យក ៖ ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​ស្គុ​ប​ពីរ​ពណ៌​ស សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ 1CW.8276 ភ្នំពេញ និង​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​.1FD.1986​។​
    
​    ​ប៉ូលិស​បន្តថា  នៅ​ថ្ងៃកើតហេតុ​ប៉ូលិស​ស្រុក​ស្អាង បានទទួល​ព័ត៌មាន​ថា មាន​សកម្មភាព លេងល្បែង​សី​ុ​សង​ជល់​មាន់នៅ​ភូមិ​ពោធិ​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ក៏បាន​ធ្វើការ​ឡោម ព័ទ្ធ​កន្លែង ជល់​មាន​ខាងលើ ធ្វើការ​ឃាត់ខ្លួន​បាន​អ្នក​មក​ជល់​មាន​ចំនួន​០៥​នាក់ និង​វត្ថុតាង​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់