adverise with khmeread %e1%9f%a1

ឃាត់​ស្ត្រី​៣​នាក់​កត់​កន្ទុយ​លេខឆ្នោត​

    ​កណ្តាល ៖ ស្ត្រី​៣​នាក់​បើក​លេងល្បែង​សី​ុ​សង​ខុសច្បាប់ ប្រភេទ​ឆ្នោត​កន្ទុយលេខ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​០២ កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៤ និង​២០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។​
    
​    ​ប៉ូលិស​និយាយថា  ជនសង្ស័យ ០៣ នាក់ ១-​ឈ្មោះ ម៉ឺន វិន័យ ភេទ​ស្រី អាយុ​៤១ ឆ្នាំ ជន ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក កោះធំ ខេត្តកណ្ដាល (​ឃាត់ខ្លួន​),២-​ឈ្មោះ សិន ទី ភេទ​ស្រី អាយុ​៤៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅៗ​ភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក កោះធំ ខេ​ត្ក​ណ្ដា​ល​(​ឃាត់ខ្លួន​)​និង​៣-​ឈ្មោះ ទ្រី សុង ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ជន ជាតិខ្មែរ មាន​ទីលំនៅៗ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក កោះធំ ខេ​ត្ក​កណ្ដាល​(​ឃាត់ខ្លួន​)​។​
     
​    ​វត្ថុតាង​ចាប់យក​៖១-​សៀវភៅ​កត់​កន្ទុយលេខ ចំនួន ០១ ក្បាល​,២-​ក្រដាស​កត់​កន្ទុយលេខ ចំនួន ១៧ សន្លឹក​,៣-​ប៊ិច ចំនួន ១៥ ដើម​,៤-​ប្រាក់​ខ្មែរ​ចំនួន ១០៦,៩០០ រៀល​,៥-​កាបូប ចំនួន ០២ ,៦-​ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង​និង​៧-​ម៉ូតូ ចំនួន ០១ គ្រឿង​។​
    
​    ​ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី ០២​កក្កដា​២០១៦ វេលា​ម៉ោង ១៤​និង​២០ នាទី កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ចេញ​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ ២១ ពេល​ទៅ ដល់​ចំណុច ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះ ធំ  បានឃើញ​ជន​ស​ង្ស័​ុ​យ​ម្នាក់ ឈ្មោះ ម៉ឺន វិន័យ ភេទ​ស្រី  កំពុង​កត់​កន្ទុយលេខ​នៅក្បែរ​ចិញ្ចើមផ្លូវ ក៏​ធ្វើការ​ឃាត់ខ្លួន រួមទាំង​វត្ថុតាង​រួមមាន​៖ ១-​សៀវភៅ​កត់​កន្ទុយលេខ ចំនួន ០១ ក្បាល​,២-​ក្រដាស​កត់​កន្ទុយលេខ ចំនួន ០២ សន្លឹក​, ៣-​ប៊ិច ចំនួន ១២ ដើម​,៤-​ប្រាក់រៀល ចំនួន ៣៥,០០០ រៀល​និង​៥-​កាបូបដៃ ចំនួន ១ ។​


     
​    ​បន្ទាប់មក​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បន្ត​ចេញ​ល្បាត រហូតដល់​ចំណុច​ភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ វេលា​ម៉ោង​១៤ និង​៤៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ក៍​បានឃើញ​ជនសង្ស័យ​ទី​២ ម្នាក់ទៀត ឈ្មោះ សិន ទី ភេទ​ស្រី កំពុង​កត់​កន្ទុយលេខ នៅក្បែរ​ចិញ្ចើមផ្លូវ ក៍​ធ្វើការ​នាំខ្លួន រួមទាំង​វត្ថុតាង​មាន​៖១-​ក្រដាស​កត់​កន្ទុយលេខ ចំនួន ០២ សន្លឹក​,២-​ប៊ិច ចំនួន ០២ ដើម​,៣-​ប្រាក់រៀល ចំនួន ៧១.៩០០ រៀល​និង​៤-​ទូរស័ព្ទដៃ​ចុច​ពិល ចំនួន ១ គ្រឿង​។​
    
​    ​ក្រោយមកទៀត កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​បន្ត​ល្បាត​ទៀត រហូតដល់​ចំណុច​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ វេលា​ម៉ោង​១៦.០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល បាន ឃើញ​ជនសង្ស័យ​ទី​៣ ម្នាក់ទៀត ឈ្មោះ ទ្រី សុង ភេទ​ស្រី កំពុង​ដើរ​ប្រមូល​ក្រដាស​កន្ទុយ លេខ ពី​កូន​ស៊ីវ ក៍​ធ្វើការ​នាំខ្លួន​រួមទាំង​វត្ថុតាង​មាន​៖ ១-​ក្រដាស​កត់​កន្ទុយលេខ ចំនួន ១៤ សន្លឹក ,២-​ទូរស័ព្ទដៃ​ចុច​ពិល ចំនួន ១ គ្រឿង និង​៣-​ម៉ូតូ​១​គ្រឿង (​ម៉ាក​ហុងដា​គុប​មូល​) ។​


     
​    ​យោងតាម​ការសាកសួរ​ទៅលើ​ឈ្មោះ ម៉ឺន វិន័យ និង​ឈ្មោះ ទ្រី សុង គឺ​បាន​សារភាពថា​ខ្លួន​បាន​កត់​កន្ទុយលេខ​ពិតប្រាកដ​មែន  ហើយ​ខ្លួន​បាន​កត់​យកទៅ​ឱ្យឈ្មោះ គ​ត ហ៊​ត ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្ត កណ្តាល​។​
     
​    ​ចំណែក​ឈ្មោះ សិន ទី សារភាពថា​ខ្លួន​ពិតជា​បាន​កត់​កន្ទុយលេខ​ពិតប្រាកដ​មែន ហើយ​ខ្លួន​កត់​ស៊ីសង​ខ្លួនឯង ពុំបាន​កត់​ឲ្យ​អ្នកណា​ឡើយ​។​
     
​    ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​និង​បន្ត​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់