adverise with khmeread %e1%9f%a2

រថយន្ត​ក្រុមហ៊ុន​អូរ​ឡុង​ពេជ្រ​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​៣​នាក់​

    ​បាត់ដំបង ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ បាន​បើក​បុក​ម៉ូតូ​ស្រប​ទិស​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​និង​របួស​៣​នាក់ នៅតាម​ផ្លូ​ជាតិ​លេខ​៥ ស្រុក​ថ្មគោល កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ក្រុមទី​០២ ស្ថិតក្នុង​ភូមិ​ប៉ោយ​យង់ ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
    
​    ​ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ រថយន្តក្រុង​០១​គ្រឿង ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3A-9829​របស់​ក្រុមហ៊ុន​អូរ​ឡុង​ពេជ្រ បាន​ដឹក​ភ្ញៀវ​អន្តរជាតិ ជាច្រើន​នាក់ ចេញពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង ។​
    
​    ​លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ពីក្រោយ ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1S-2702 ដែល​កំពុងបើក​ស្រប​ទិស បណ្តាល​ឲ្យ​ស្លាប់​និង​របួស​៣​នាក់ ៕​

adverise with khmeread

មតិយោបល់