adverise with khmeread 1

កំពុងដេកលង់លក់បុរសម្នាក់ចូលទៅក្នុងផ្ទះកាប់នឹងពូថៅរបួសធ្ងន់៧នាក់ (វីដេអូខាងក្នុងអត្ថបទ)

    ព្រះសីហនុ ៖ ក្រុមគ្រួសារ​មួយ​កំពុង​ដេក​លង់លក់​ត្រូវ​ជន​មិន​ស្គាល់មុខ​ចូលទៅក្នុង​ផ្ទះ​កាប់​នឹង​ពូថៅ​របួសធ្ងន់​៧​នាក់ ដែល​អំពើហិង្សា​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​ក្រុម ២១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សង្ស័យ​រឿង​គំនុំ​។​
    ប៉ូលិស​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២៩​ធ្នូ​នេះ​ថា ជន​រង​គ្រោះ៧​នាក់ (​ប្រុស​២​នាក់​ស្រី​៥​នាក់​)​មាន​១-​លោកយាយ​អាយុ​៦៥​ឆ្នាំ​មិនទាន់​ស្គាល់​ឈ្មោះរបួស​ក្បាល​ធ្ងន់​២-​ឈ្មោះ​អ៊ុំ ផាន់​ណា​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ៣-​ឈ្មោះ​គង់ ផាន់​ណា​រី​ន​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​របួល​ក្បាល​ធ្ងន់ ៤-​ឈ្មោះ​គង់ ផាន់​ណា​រី​ភេទ​ស្រី​អាយុ ១០​ឆ្នាំ​របួស​ក្បាល​ធ្ងន់ ៥-​ឈ្មោះ​គង់ ផាន់​ណា​សុន​ភេទ​ប្រុស​អាយុ​៥​ឆ្នាំ​របួស​ក្បាល​ធ្ងន់​៦-​ក្មេងប្រុស​មិនទាន់​ស្គាល់​ឈ្មោះ​អាយុ​៣​ឆ្នាំ​របួស​ក្បាល​ធ្ងន់​និង​៧-​ក្មេងស្រី​មិនទាន់​ស្គាល់​ឈ្មោះ​អាយុ​១​ឆ្នាំ​។​ជនរងគ្រោះ​ទាំងអស់​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រួច​ហើយ​។​
   តាម​ការសន្និដ្ឋាន​បឋម​របស់​ប៉ូលិស​ថា "​ជា​រឿង​គំ់់នុំ​បង្ក​ឡើង​ដោ​យ​ជនសង្ស័យ​
​ម្នាក់​ប្រើ​ខ្នងពូថៅ​ចូលទៅ​វ៉ៃ​ជនរងគ្រោះ​នៅក្នុង​ផ្ទះ​កំពង់​ដេក​លង់លក់​"​។​
     ករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ក្រុង​និង​ប៉ូលិស​
​ប៉ុស្តិ៍​ធ្វើការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ៕​

 

adverise with khmeread

មតិយោបល់