adverise with khmeread 1

​កូនប្រុស​របស់ Jose Mourinho ចាប់ផ្តើម​ដើរ​ខុស​គន្លង​ឪពុក បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​លេង​ឱ្យ Fulham

    ​Jose Mourinho Jr ដែលជា​កូនប្រុស​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ចុះ​កិច្ចព្រមព្រៀង​ហាត់រៀន​បាល់ទាត់​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​ក្រុម Fulham ។​

​    ​Mourinho Jr វ័យ ១៦​ឆ្នាំ បាន​ចាប់​អាជីព​ជា​អ្នកចាំទី ដែល​ធ្លាប់បាន​លេង​នៅក្នុង​ក្រុមយុវជន Chelsea និង Real Madrid ដែល​ដឹកនាំ​ឪពុក​របស់ខ្លួន​។​

​    ​បន្ទាប់ពី​គាត់​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​នៃ​ការចុះ​កិច្ចព្រមព្រៀង​ដែលមាន​ម្តាយ​នៅ​អម​ជាមួយ​នោះ Mourinho Jr និយាយថា "​អរគុណ​អ្នក​រាល់គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ ខ្ញុំ​នឹងធ្វើ​ឱ្យ​អ្នកមាន​មោទនភាព​"​។​

​    ​Fulham នឹង​ផ្តើម​ការប្រកួត​ក្របខ័ណ្ឌ Championship ដំបូង​របស់ខ្លួន​ដែល​នឹងត្រូវ​ប៉ះ​ក្រុម Newcastle នា​ថ្ងៃទី​៥ ខែសីហា នៅក្នុង​ទឹកដី Craven Cottage៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់