adverise with khmeread Jenny and pepe 600x338

ក្មេង​កំសត់​ជូន​ឪពុក​ពិការភ្នែក​ទៅធ្វើ​ការ​នៅ​ចម្ការ​រាល់ថ្ងៃ​

​    ​វីដេអូ ៣ នាទី​មើល​សឹងតែ​ស្រក់​ទឹកភ្នែក ដែល​បង្ហាញ​ក្មេងស្រី​ម្នាក់​នាំ​ផ្លូវ​ឪពុក​ពិការភ្នែក​ទៅធ្វើ​ការ​នៅ​ចម្ការ​ដូង​ក្នុងប្រទេស​ហ្វី​លី​ភី​ន ថ្មីៗ​នេះ​កំពុង​ល្បី​ពេញ Facebook​។​

​    ​ក្នុង​វីដេអូ​បង្ហាញ​ពី​ក្មេងស្រី​វ័យ ៥ ឆ្នាំឈ្មោះ Jenny កំពុង​ដើរ​ជើង​ទទេរ ខណៈដែល​នាង​នាំ​ផ្លូវ​ឪពុក​ពិការភ្នែក​ឈ្មោះ Pepe Dodong Nelson ជុំវិញ​ចម្ការ​ដូង​មួយ ដោយ​ប្រើ​ដង​ឈើ​តូច​មួយ​។ នាង​អាច​ត្រូវ​បានឃើញ​កំពុង​ជួយ​ឪពុក​នាង​ដើរ​ចៀស​ពី​មនុស្ស​ខណៈដែល​ពួកគេ​ដើរ​ឆ្ពោះទៅ​ចម្ការ​ដូង និង​នាំ​គាត់​ទៅ​ពិសា​អាហារ​និង​ទឹក​។ ជាមួយនឹង​ការជួយ​នេះ លោក Nelson អាច​ឡើង​ដើម​ដូង​បាន ៦០ ដើម​រៀងរាល់ថ្ងៃ សម្រាប់​រកប្រាក់​ឈ្នួល ៣០០ ប៉េ​សូ (៦ ដុល្លារ​) ដែល​គ្រប់គ្រាន់​សម្រាប់តែ​ម្ហូបអាហារ​ប៉ុណ្ណោះ​។​

​    ​វីដេអូ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ទន់​ចិត្ត​អាណិត​ឪពុក​កូន​នេះ​ជាខ្លាំង ហើយ​វា​ត្រូវបាន​ផុស​ដោយ​អ្នកនាង Rhuby Capunes Pabillon នៅលើ Facebook កាលពី​ថ្ងៃទី ១០ មិថុនា និង​មាន​អ្នកមើល​រហូតដល់​តែ ២,៥ លាន​ដង​៕

 

adverise with khmeread
ប្រភព៖ Odditycentral

មតិយោបល់