adverise with khmeread 0

ស្ត្រី​អស់​រដូវ​នៅពេលណា​?

​    ​ការ​មក​រដូវ​គឺ​ធ្វើឱ្យ​បាត់បង់​ឈាម​តាម​ភ្នាស​ជាលិកា​ពី​ស្រទាប់​ខាងក្នុង​នៃ​ស្បូន​តាមរយៈ​ទ្វារមាស​។ យោងតាម​ការសិក្សា ស្ត្រី​សឹងតែ ៨០ ភាគរយ​បាន​ជួបប្រទះ​រោគសញ្ញា​ទាំងនេះ​មុនពេល​មក​រដូវ រួមមាន ចេញ​មុន ឡើង​សុដន់​ធំ​ជាង​មុន ហើមពោះ មាន​អារម្មណ៍​ហត់​អស់កម្លាំង ឆាប់​ខឹង និង​ប្ដូរ​អារម្មណ៍​។​

​    ​ប៉ុន្ដែ​ធ្វើ​ម៉េច​ដឹងថា​អស់​រដូវ​?

​    ​* ការ​មាន​ផ្ទៃពោះ​
​    ​កត្តា​ទី​១ ហេតុ​ធ្វើ​ឱ្យអស់​រដូវ​គឺមាន​ផ្ទៃពោះ​។ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​អំឡុង​វដ្ដ​រដូវ​ពាក់កណ្ដាល នោះ​សុក​របស់​ទារក​នឹង​ចាប់ផ្ដើម​បញ្ចេញ​អ័រម៉ូន Human Chorionic Gonadotropin (HCG)​។​

​    ​អ័រម៉ូន HCG បណ្ដាលឱ្យ​សំណល់​នៃ​កោសិកា​ដែល​រហែក ដើម្បី​ចាប់ផ្ដើម​លូតលាស់​និង​ចាប់ផ្ដើម​បញ្ចេញ​ប្រូ​សេ​ស្ដេ​រ៉ូ​។ នេះ​វា​នឹង​ធ្វើឱ្យ​ស្រទាប់​ស្បូន​ឡើង​ក្រាស់ អំឡុង​មាន​ផ្ទៃពោះ និង​បណ្ដាលឱ្យ​រដូវ​ផ្អាក​អំឡុងពេល​មាន​ផ្ទៃពោះ​។​

​    ​* អស់​រដូវ​
​    ​នៅពេល​អ្នក​ស្ថិតក្នុង​វ័យ ៣០ ជាង ការផ្គត់ផ្គង់​ស៊ុត​របស់​អ្នក​ចាប់ផ្ដើម​ធ្លាក់ចុះ​ទាំង​បរិមាណ​និង​គុណភាព​។ ការផលិត​អ័រម៉ូន​ផ្លាស់ប្ដូរ​។ អ្នក​អាច​កត់សម្គាល់ឃើញ​ការ​មក​រដូវ​របស់​អ្នកមាន​រយៈពេល​ខ្លី និង​ចេញ​រោគសញ្ញា​ជំងឺ​ខ្លះ​មុនពេល​មក​រដូវ​។​

​    ​បន្ដិច​ម្ដងៗ អ្នកនឹង​ត្រូវមាន​រដូវ​មិន​ទៀងទាត់​។ នេះ​អាច​ចាប់ផ្ដើម​ក្នុង​វ័យ ៣០ ឬក៏ ជិត​ដល់ អាយុ ៥០​។ វា​បន្ដ​ពី ២ ទៅ ៨ ឆ្នាំ មុនពេល​វដ្ដ​រដូវ​ត្រូវ​បញ្ចប់​៕

adverise with khmeread
ប្រភព៖ KidsHealth

មតិយោបល់