1

Salman Khan ចេញមុខ​មក​និយាយ​អំពី​ការលើកឡើង​របស់ Shah Rukh Khan អំពី​ពាក្យសម្តី​ប្រមាថ​ស្ត្រី​

    ​ការបញ្ចេញ​យោបល់​រប​ស់ Salman Khan ដោយ​និយាយថា "​រំលោភ​ស្ត្រីភេទ​" បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគ​ក់នៅ​ប្រទេស​ឥណ្ឌា​នាបច្ចុប្បន្ន​។ ជាការ​ពិត មាន​មនុស្ស​ជាច្រើន​បានចេញ​មុខការ​ពារ Salman និង​ខ្លះទៀត​ក៏បាន​ប្រឆាំងនឹង​រូបគាត់​។​

​    ​ស្រប​ពេលដែល​សារព័ត៌មាន​ជាច្រើន​កំពុង​តាមដាន​នឹង​បញ្ហា​នេះ លោក Shah Rukh Khan បាន​ចូលខ្លួន​ប្រែ​ស្ថានការណ៍​នេះ​ដោយបាន​លើកឡើង​អំពី​ការបញ្ចេញ​យោបល់​អាក្រក់ៗ​របស់លោក​កាលពី​អតីតកាល​។​

​    ​លោក​បាន​និយាយថា "​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​បានដឹងខ្លួន​ខ្ញុំ​ថា បាន​បញ្ចេញយោបល់​ប៉ះពាល់​ជាច្រើន​ដោយ​ខ្លួនឯង​។ ខ្ញុំ​មិន​គិតថា ខ្ញុំ​ជាម​នុស្ស​ដែល​វិនិច្ឆ័យ​ការបញ្ចេញមតិ​របស់​អ្នកដទៃ​នោះទេ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​និយាយ​រឿង​ជាច្រើន​។ តើ​យើង​ជា​នរណា​ដើម្បី​វិនិច្ឆ័យ​ឬក៏​សម្រេច​ថា​តើន​រណា​គួរ​ធ្វើ​អ្វី​នោះ​? នរណា​ធ្វើ​វា​នឹងត្រូវ​សម្រេច​ដោយ​ខ្លួនឯង​។ មតិ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​គិតថា ខ្ញុំ​ជាម​នុស្ស​ដែល​ត្រូវ​បញ្ចេញយោបល់​លើ​បញ្ហា​នេះ​នោះទេ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​និយាយ​រឿង​មិនល្អ​ហើយ​ខ្ញុំ​ក៏បាន​ធ្វើ​រឿង​ខុសឆ្គង​ផងដែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​"៕

 

ប្រភព៖ Filmfare

មតិយោបល់