adverise with khmeread Uk 526889

អាំង​ថ្ងៃ​ពេក iPhone ប្រែ​ទៅជា iBurn!

    ​លោក Daniel Da Silva មកពី​ទីក្រុង Middlesbrough របស់​អង់គ្លេស​បាន​ទៅ​ហាលថ្ងៃ​ក្រោម​សីតុណ្ហភាព ២៩ អង្សា​នៅ​ប្រទេស​ស៊ី​ព​កាលពី​ថ្ងៃ​សុក្រ​នេះ​។ ប៉ុន្ដែ​គាត់​មកវិញ​ជាមួយនឹង​មុខ​និង​ខ្លួន​ក្រហម ដោយ​ភ្លេច​លាប​ឡេ​ការពារ​ពន្លឺ​ថ្ងៃ​។​

​    ​បុរស​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​គេង​លក់ និង​ស្ដាប់​ចម្រៀង​ក្រោម​ពន្លឺព្រះអាទិត្យ​។ លោក Daniel បាន​និយាយថា "​ពេល​ខ្ញុំ​ក្រោក​ឡើង មនុស្ស​គ្រប់គ្នា​បាន​សម្លឹងមើល​ខ្ញុំ នៅពេល​មើលឃើញ​ស្នាម​បួន​ជ្រុង​លើ​ខ្លួន​របស់ខ្ញុំ​"​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ចម្លែក ហើយ​ពួកគេ​បាន​សើច​ដាក់​ខ្ញុំ​។ មនុស្ស​គិតថា​វា​ជា​រឿង​កំប្លែង​ទៅវិញ នៅពេល​ឃើញ​ស្នាម​ពណ៌​ស​នៅលើ​ពោះ​ខ្ញុំ​"​។​

​    ​នៅ​ថ្ងៃ​ឈប់សម្រាក លោក​បាន​បង្កើត​កំហុស​មួយ គឺ​ភ្លេច​លាប​ឡេ​ការពារ​ការ​ពន្លឺ​ថ្ងៃ និង​បង្កឱ្យមាន iBurn នៅលើ​ពោះ​គាត់ បន្ទាប់ពី​ចាក់​ចម្រៀង​ក្នុង​ទូរស័ព្ទ iPhone របស់គាត់​រួច​ទុកចោល​លើ​ពោះ​៕

 

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់