adverise with khmeread Tiffany leong

តារា​សម្តែង​ម៉ាឡេស៊ី​នាង Tiffany Leong ស្លាប់​ដោយ​ជំងឺមហារីក​នៅ​អាយុ ៣០ ឆ្នាំ​

​តារា​សម្តែង​កើត​នៅ​ម៉ាឡេស៊ី​នាង Tiffany Leong បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ធ្នូ បន្ទាប់ពី​ទ្រាំ​លែង​ឈ្នះ​នឹង​ជំងឺមហារីក​។ នាង​មាន​អាយុ​ទើបតែ ៣០ ឆ្នាំ​ប៉ុណ្ណោះ​។ 

​គ្រួសារ​នាង​បាន​បង្ហោះ​លើ Facebook ផ្លូវការ​របស់​នាង​ថា "Tiffany បាន​ចាកចោល​យើង​ដោយ​ស្ងប់​សុខ​នៅ​ល្ងាច​នេះហើយ​។ យើង​សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ផ្តល់​ពេល​ឲ្យ​យើង​បាន​ទៅ​ពិធី​បុណ្យសព​នាង​ផង​។ អរគុណ​សម្រាប់​ការយោគយល់​នេះ និង​សូម​នាំគ្នា​បួងសួង​ដល់​នាង​ផង​"​។ 

​ប៉ុស្តិ៍​លេខ ៨ ម៉ាឡេស៊ី​បាន​រាយការណ៍​ថា សិល្បៈការិនី​ប្រចាំ​ក្រុមហ៊ុន Mediacorp រូបនេះ​បាន​ពិនិត្យឃើញ​ជំងឺមហារីក​ថ្លើម​ឈ្មោះ MEN (Multiple endocrine neoplasia) កាលពី​ឆ្នាំ ២០១៣ ហើយ​ក្រោយមក​ត្រូវបាន​បញ្ជាក់ថា​នាង​បានកើត​ជំងឺមហារីក​ថ្លើម​នៅ​ដំណាក់កាល​ដំបូង​។ នាង​បាន​កាត់​ថ្លើម​ចោល ៦០ ភាគរយ រួច​បាន​វិល​ត្រឡប់មក​ធ្វើការ​វិញ​នៅ​ចុងឆ្នាំ​មុន​។ 

​ប៉ុស្តិ៍​ដដែល​បាន​បន្ថែមថា នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។ សារ​រំលែក​ទុក្ខ​ជាច្រើន​ត្រូវបាន​ផ្ញើមក​នាង បន្ទាប់ពី​ឭ​ដំណឹង​មរណភាព​របស់​កញ្ញា Tiffany Leong៕ 

adverise with khmeread

មតិយោបល់