adverise with khmeread Health risks of wearing underwear at night

បុរសៗ​គេង​ទាំង​ស្លៀក​ខោស្លីប​ប្រឈម​ការថយចុះ​គុណភាព​មេជី​វិត​ឈ្មោល​

    ​ការ​គេង​គឺជា​ពេលវេលា​ដ៏​មាន​សារៈ​សំខាន់បំផុត សម្រាប់​ឱ្យ​រាងកាយ​យើង​សម្រាក​និង​ប្រមូល​កម្លាំង​មកវិញ​។​

​    ​រាងកាយ​មនុស្ស​ក៏មាន​វិធី​អា​ថ៍កំ​បាំង​ដើម្បី​បង្កើត​កម្លាំង​មកវិញ​ផងដែរ​នៅពេល​គេង​។ ទោះយ៉ាងណា អំឡុងពេល​គេង​មនុស្ស​បាន​យក​ខ្លួនឯង​ដាក់​ក្នុង​ហានិភ័យ​ដោយ​មិនដឹង​ខ្លួន​ផងដែរ​។​

​    ​យោងតាម​អ្នកជំនាញ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​អាចធ្វើឱ្យ​បេះដូង​និង​លំពែង​របស់​អ្នក​ស្ថិតក្នុង​គ្រោះថ្នាក់​។ មួយទៀត​ការចូល​គេង បន្ទាប់ពី​ងូតទឹក​ដោយ​មិនបាន​ស​ម្ងួ​ត​សក់ វា​អាច​បង្ក​ទៅជា​ឈឺក្បាល​ប្រកាំង​។ ប៉ុន្ដែ​ការសិក្សា​ថ្មី​មួយទៀត​គឺ​ពិតជា​គួរឱ្យខ្លាច​ណាស់​។ យោងតាម​លោក​វេជ្ជបណ្ឌិត Brian Steixner ការ​ស្លៀក​ខោស្លីប​ពេល​គេង​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ចំពោះ​បុរសៗ​។ លោក​និយាយថា ការពាក់​ខោ​ទ្រនាប់ ពេលយប់​អាចធ្វើឱ្យ​ថយចុះ​គុណភាព​មេជី​វិត​ឈ្មោល​។​

​    ​លោក Steixner និយាយថា "​តំបន់​ឯកជន​របស់​អ្នកត្រូវការ​សីតុណ្ហភាព​ត្រឹមត្រូវ​ដើម្បី​បង្កើន​ការផលិត​មេជី​វិត​។ ហើយ​បរិយាកាស​ក្តៅស្អុះ​ស្អាប់​រឹត​បង្កើន​ចំនួន​បាក់តេរី​បង្ក​រោគ​លើ​ប្រដាប់ភេទ​ថែមទៀត​"​។​

​    ​គាត់​ក៏បាន​លើកឡើងថា​ការ​អត់​ស្លៀក​អី​សោះ​ពេល​ចូល​គេ​គឺ​ល្អ​បំផុត​។ វា​នឹង​បន្ថយ​សីតុណ្ហភាព​ម្តុំ​តំបន់​ឯកជន​របស់​បុរស ដែល​ធ្វើឱ្យ​យើង​បាន​គេ​លក់​ស្រួល ព្រោះ​មិន​ក្តៅស្អុះ​ស្អាប់​ត្រង់​តំបន់​នោះ​៕

 

adverise with khmeread
ប្រភព៖ Menhealth

មតិយោបល់