adverise with khmeread 1

ពិតជាដំណឹងល្អ! អ្នកវិទ្យាសាស្ត្រអាមេរិករកឃើញថាពោតស្ងោរមានគុណសម្បត្តិប្រឆាំងជំងឺមហារីក

    ពោតស្ងោរមានគុណសម្បត្តិប្រឆាំងរាល់កោសិកាមហារីកមិនឱ្យលូតលាស់នោះឡើយ។ សារធាតុដ៏សកម្មក្នុងពោតសរីរាង្គបានជួយបន្សាបជាតិពុលរបស់រ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ដល់កោសិកា។

    បន្លែនិងផ្លែឈើស្រស់ផ្តល់ផលប្រយោជន៍សុខភាពច្រើនជាងពេលវាត្រូវបានចម្អិន។ ប៉ុន្តែទ្រឹស្តីនេះមិនអាចអនុវត្តត្រូវគ្នាជាមួយពោតនោះទេ។ បើតាមអ្នកវិទ្យាសាស្ត្រ ពោតហាវ៉ៃស្ងោរមានគុណសម្បត្តិប្រឆាំងជំងឺមហារីកខ្លាំងជាងបន្លែផ្លែឈើដទៃ។

    ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cornell University នៃសហរដ្ឋអាមេរិកបានរកឃើញថា "ពោតហាវ៉ៃស្ងោរ អាចបណ្តេញជាតិពុលចេញពីកោសិកា ដែលរងការខូចខាតដោយសាររ៉ាឌីកាល់សេរី"។

    ជាទូទៅ បន្លែផ្លែឈើដែលចម្អិនឆ្អិននឹងបាត់បង់គុណប្រយោជន៍នៃសារជាតិចិញ្ចឹមរបស់វា ប៉ុន្តែចំពោះពោតស្ងោរវិញ នៅពេលចម្អិនឆ្អិនវារឹតតែបង្កើនសារជាតិចិញ្ចឹមរបស់វា មកជួយរាងកាយ ជាពិសេសទប់ស្កាត់កោសិកាមិនរងការបំផ្លាញ ជាហេតុទប់ស្កាត់ជំងឺមហារីកមិនឱ្យលូតលាស់បាននោះឡើយ៕

adverise with khmeread
ប្រភព៖ Truelife

មតិយោបល់