adverise with khmeread 1

ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​អាមេរិក​ឱ្យ​លុយ​ថែម​ដល់​បុគ្គលិក​ណា ដែល​ដេក​ឆ្អែត​គ្រប់គ្រាន់​

    ​គេង​មិន​គ្រប់គ្រាន់​បង្ក​ផលប៉ះពាល់​ដល់​រាងកាយ ស្មារតី និង​ការរក​ទទួលទាន​។ ហើយ​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ ប្រជាជន​សិង្ហ​បុរី "​ដែល​ប្រឹង​ធ្វើការ​ជាងគេ​" ដេក​បាន​តិចតួច​បំផុត​។

​     ដូច្នេះ សិង្ហ​បុរី​ច្បាស់​ណាស់​លួច​មើល​គំរូ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាមេរិក Aetna ដែល​បង់លុយ​ថែម​ដល់​បុគ្គលិក​ណា​ដែល​ដេក​បាន​គ្រប់គ្រាន់​។

​    ​យោងតាម​វេ​ប​សាយ BBC ក្រុមហ៊ុន​នេះ​បាន​ជំរុញ​ទឹកចិត្ត​បុគ្គលិក​ខ្លួន​ចុះឈ្មោះ​ក្នុង​គម្រោង​មួយ ដែល​ផ្តល់​រង្វាន់​សម្រាប់​ការ​គេង​យ៉ាងតិច ៧ ម៉ោង​រាល់​យប់​។

​    ​បុគ្គលិក​អាច​រកបាន ២៥ ដុល្លារ​បន្ថែម​សម្រាប់​រាល់ ២០ យប់ ដែល​ពួកគេ​ដេក​បាន ៧ ម៉ោង ឬ​ច្រើនជាង​នេះ ហើយ​សរុបទៅ ពួកគេ​អាច​រកបាន​ពី​ការ​ដេក​ឆ្អែត​ដល់​ទៅ ៣០០ ដុល្លារ​រៀងរាល់ឆ្នាំ​។

​    ​BBC បាន​រាយការណ៍​ថា បុគ្គលិក​ប្រហែល ១២.០០០ នាក់​ក្នុងចំណោម​បុគ្គលិក​សរុប ២៥.០០០ នាក់​របស់​ក្រុមហ៊ុន​បាន​ចុះឈ្មោះ​ចូលរួម​គម្រោង​នេះ​កាលពី​ឆ្នាំមុន​។ ចំនួន​នេះ​គឺ​កើនឡើង​ពី​ចំនួន​មុន ១០.០០០ នាក់​ដែល​ចូលរួម​ក្នុង​ឆ្នាំ ២០១៤​។

​    ​បុគ្គលិក​អាច​កត់ត្រា​ការ​ដេក​របស់ខ្លួន​តាមរយៈ​ប្រដាប់​វាស់​លើ កដៃ​ដែល​ភ្ជាប់​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Aetna ឬ​កត់ត្រា​ដោយ​ដៃ​អំពី​ម៉ោង​ដែល​ខ្លួន​បាន​ដេក​ក៏បាន​។

​    ​តើ​ក្រុមហ៊ុន​មិន​បារម្ភ​អំពី​បុគ្គលិក​គេង​បន្លំ​យកលុយ​ដោយ​មិនបាន​ដេក​តាម​ការទាមទារ​រ​បស់​ក្រុមហ៊ុន​ទេ​ឬ​?

​    ​លោកស្រី Kay Mooney អនុប្រធាន​ផ្នែក​អត្ថប្រយោជន៍​បុគ្គលិក​បាន​និយាយថា "​យើង​មិន​បារម្ភ​ទេ យើង​មាន​ប្រព័ន្ធ​វាស់វែង យើង​ជឿជាក់​លើ​បុគ្គលិក​របស់​យើង​"​។

​    ​លោកស្រី​បន្តថា បុគ្គលិក​នឹង​បាន​លុយ​បន្ថែមទៀត​ប្រសិនបើ​ពួកគេ​ហាត់ប្រាណ​៕

 

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់