adverise with khmeread 0

តារា​កំប្លែង​ជើងចាស់​របស់​អង់គ្លេស​ទទួលមរណៈភាព​ដោយសារ​ជំងឺមហារីក​

    ​តារា​កំប្លែង​ជើងចាស់​អ្នកស្រី Caroline Aherne ដែលជា​អ្នកនិពន្ធ​និង​សម្តែង​ក្នុង​រឿង​កំប្លែង The Royle Family ដ៏​ល្បី​ប្រចាំ​ប្រទេស​អង់គ្លេស បានទទួល​មរណៈភាព​នៅ​អាយុ ៥២ ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​

​    ​តាម​ព័ត៌មាន BBC អ្នកស្រី Aherne ដែល​បាន​ចូលរួម​សម្តែង​ក្នុង​កម្មវិធី Mrs Merton កាលពី​ទសវត្សរ៍​ទី ៩០ បានកើត​ជំងឺមហារីក​។​

​    ​តារា​សម្តែង​ស្រី​រូបនេះ​បាន​និយាយ​កាលពី​ពីរ​ឆ្នាំមុន​ថា គាត់​បានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​ជំងឺមហារីក​សួត ដែល​មុន​នោះ​បន្តិច​គាត់​មាន​ជំងឺមហារីក​ប្លោកនោម​និង​ភ្នែក​។​

​    ​ជំនួយការ​និពន្ធ​រប​ស់​អ្នកស្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា "​អ្នកស្រី Caroline Aherne បានទទួល​មរណៈភាព​បន្ទាប់​តស៊ូ​នឹង​ជំងឺមហារីក​។ ម្ចាស់​ពានរង្វាន់​ឆ្នើម Bafta ខាង​ផ្នែក​និពន្ធ​និង​ជា​តារា​កំប្លែង​បានទទួល​មរណៈភាព​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​គេហដ្ឋាន​របស់គាត់​ក្នុងភូមិ Timperley ទីក្រុង Greater Manchester​។ គាត់​មាន​អាយុ ៥២ ឆ្នាំ​។ ក្រុមគ្រួសារ​អ្នកស្រី​សុំ​សិទ្ធិ​ឯកជន​អំឡុងពេល​ដ៏​សោកសៅ​នេះ​"៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់