adverise with khmeread 1

អ្នកមាន​ផុត​លេខ​នៅ​ហុងកុង លី កាស៊ី​ង ពន្យល់​មូលហេតុ​ដែល​គាត់​ពាក់​នាឡិកា តម្លៃ ៥០០ ដុល្លារ​

​    ​អ្នកជំនួញ​ហុងកុង​លេចធ្លោ លោក លី កាស៊ី​ង ប្រហែលជា​មហាសេដ្ឋី​លុយ​ពាន់​លាន​ដែល​អាច​ទិញ​របស់​ថ្លៃៗ​ប្រើ​ក៏ពិតមែន ប៉ុន្តែ​នៅពេល​និយាយ​ដល់​នាឡិកា គឺ​គាត់​ពាក់​ត្រឹមតែ​ម៉ាក Citizen Eco-Drive ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ប៉ុណ្ណោះ ដែល​វា​មានតម្លៃ​ប្រហែល​តែ ៥០០ ដុល្លារ​ប៉ុណ្ណោះ​។

​    ​ខណៈ ៥០០ ដុល្លារ​ជា​ចំនួន​មិនតិច​ចំពោះ​មនុស្ស​ភាគច្រើន ប៉ុន្តែ​សម្រាប់​សេដ្ឋី​ផុត​លេខ​ហុងកុង ជម្រើស​នាឡិកា​តម្លៃ​ប៉ុន​ហ្នឹង​គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​។

​    ​សេដ្ឋី​អាយុ ៨៨ ឆ្នាំ​រូបនេះ​បាន​លាតត្រដាង​ការពិត​អំពី​នាឡិកា​របស់គាត់ អំឡុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ Bloomberg នៅពេល​អ្នកកាសែត​សង្កេតឃើញ​នាឡិកា​របស់គាត់​។

​    ​លោក​បាន​បកស្រាយ​ថា គាត់​បាន​ប្តូរ​នាឡិកា​តាំងពី​បី​ឆ្នាំមុន ដោយ​ប្រើ​ម៉ាក Citizen ជំនួស​ឱ្យ​នាឡិកា​អាមេរិក​ស៊េរី​មុនៗ​ដែលមាន​តម្លៃ​ថ្លៃ​ដូចជា Rolexes, Panerais និង Patek Philippes​។
​    ​
​    ​គាត់​និយាយថា គាត់​មាន​ពេល​តែ ៥ នាទី ដើម្បី​សាក​ថ្ម អ៊ីចឹង​ប្រើ Citizen មិនចាំបាច់​សាក​ថ្ម ហើយ​អាច​ចេញទៅ​ហែល​ទឹកបាន មិន​ខាត​ពេល​សាក​ថ្ម​។​

​    ​លោក​កាស៊ី​ង​និយាយថា ច​រិ​ក​គាត់​គឺ​ចូលចិត្ត​ពាក់​នាឡិកា​បែបនេះ គ្មាន​នរណាម្នាក់​ណែនាំ​គាត់​ទេ ព្រោះ​ពេល​ពាក់​របស់​ថោកៗ គាត់​មិនចាំបាច់​រវល់​មើលថែ​វា​ឡើយ​។

​    ​លោក​លី​បន្តថា "​ឧទាហរណ៍ នាឡិកា​នេះ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​។ អ្នក​ច្បាស់​ជា​ត្រូវ​មើលថែ​វា​យ៉ាង​ដិតដល់​។ ប៉ុន្តែ​នាឡិកា​នេះ​មានតម្លៃ​តែ​ប៉ុន្មាន​រយ​ដុល្លារ ខ្ញុំ​អាច​ទៅលេង​កូន​ហ្គោល ហែល​ទឹក ហាត់ប្រាណ ហើយ​ខ្ញុំ​មិនចាំបាច់​ខ្វល់​ពី​នាឡិកា​ទេ​"៕

 

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់