adverise with khmeread 1

​ហើយ​មិន​ធ្វើ​វា​ទៅ​! បុរស​ម្នាក់​ហ៊ាន​ភ្នាល់​ប្រសិនបើ Hal Robson Kanu រក​គ្រាប់​បាល់​បាន​នៅ Euro គាត់​នឹង​ផឹក​ទឹកនោម​របស់ខ្លួន​

    ​វា​ពិតជា​ពិបាក​នឹង​ជឿ​ខ្លាំងណាស់​។ ប៉ុន្តែ​មានពេលខ្លះ ទើបតែ​ថ្មីៗ​នេះដែរ ដែល Hal Robson Kanu គឺ​គ្រាន់តែ​ជា​កីឡាករ Reading ដ៏​បរាជ័យ មិនមែនជា Zidane ថ្មី​ស្អី​នោះទេ​។

​    ​យើងទាំងអស់គ្នា​ពិតជា​គិតបែបនេះ​។ ប៉ុន្តែ Deano គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ផឹក​ទឹកនោម​របស់ខ្លួន​ដោយសារតែ​គិតថា Kanu ជា​កីឡាករ​អន់​។​

​    ​Twitter របស់ Deano ដែល​បាន​ចែកចាយ​កាល​ខែមិថុនា ដែលជា​ថ្ងៃ​ដែល​ក្រុម​ជម្រើសជាតិ​វែ​ល លេង​ជាមួយ​ស្លូ​វ៉ា​គី នៅក្នុង​វគ្គ​ចែក​ពូ​ល​ដំបូង​របស់​ពួកគេ បាន​និយាយថា "​ប្រសិនបើ Robson Kanu ស៊ុត​ឱ្យ​វែ​ល ខ្ញុំ​សុខចិត្ត​ផឹក​ទឹកនោម​ខ្លួនឯង​"​។​

​     Hal Robson Kanu អាច​រកបាន​គ្រាប់​បាល់​នៅថ្ងៃនោះ អ៊ីចឹង Deano មិនបាន​លាក់ខ្លួន​បានឡើយ គឺ​ត្រូវតែ​ចេញមុខ​មក​ផឹក​ទឹកនោម​ខ្លួនឯង​។​

​    ​ប្រសិនបើ​គាត់​ភ្លេច​រឿងនេះ អ៊ីនធឺណិត​នឹងមិន​ភ្លេច​វា​នោះឡើយ​៕


adverise with khmeread
ប្រភព៖ dreamteamfc

មតិយោបល់