adverise with khmeread 0

Batman vs Superman! មិត្តសម្លាញ់ Bale និង Ronaldo នឹង​ប្រឈមមុខគ្នា​ស៊ីសាច់ហុតឈាម​គ្នា​យ៉ាង​សាហាវ​

    ​Gareth Bale ត្រូវតែ​ស្វែងរក​គ្រាប់​បាល់​ដើម្បី​ដោះស្រាយ​ជាមួយ Cristiano Ronaldo ពេលដែល​គាត់​ត្រូវ​ប្រយុទ្ធ​ជាមួយនឹង​មិត្ត​រួម​ក្រុម Real Madrid របស់គាត់​នាយ​ប់​ថ្ងៃ​ពុធ ទី​៧ ខាងមុខនេះ​។​

​    ​អ្នក​ទាំងពីរ​គឺជា​ដៃគូរ​ដ៏​គ្រោះថ្នាក់​ដែល​បាន​ចាប់ដៃគ្នា​នៅក្នុង​ក្លឹប​របស់ខ្លួន​ប៉ុន្តែ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​គ្នា នៅពេលដែល​ក្រុម​ជម្រើសជាតិ​វែ​ល នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2016 ។​

​    ​Bale បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Chris Coleman ហក់​ចូល​មកដល់​វគ្គ ៤​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​ទម្លាក់​ក្រុម​ជើង​ខ្លាំង​បែលហ្ស៊ិក​កាលពី​យប់​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​    ​ហើយ​បច្ចុប្បន្ន​បុរស​វេទមន្ត​របស់​វែ​ល​បានចេញ​មុខមក​បង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន​ក្តែ​ងៗ​ថា នឹង​យកឈ្នះ​ទៅលើ​ក្រុម​របស់ Ronaldo នៅក្នុង​ទីក្រុង Lyon ឱ្យ​ទាល់តែ​បាន​។​

​    ​ទោះជា​យ៉ាងណាក្តី តារា​ឆ្នើម​របស់​ព័រ​ទុយ​ហ្គា​ល់​ធ្លាប់បាន​ជួប​ជាមួយនឹង​ដៃគូ​របស់ខ្លួន​ចុងក្រោយ នៅពេលដែល​ពួកគេ​ប្រឈមមុខ​នឹង​គ្នា​កាលពី​ប្រាំ​ឆ្នាំមុន​។​

​    ​Ronaldo អា​ចរក​គ្រាប់​បាល់​បាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ ខណៈដែល Real Madrid ទទួលបាន​កៅ​អ៊ី​ឆ្លងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ជាមួយនឹង​លទ្ធផល​ជ័យជម្នះ ១-០ នៅ​ជើង​ទី​ពីរ​ក្នុង​ទឹកដី White Hart Lane ដែលមាន​លទ្ធផល​សរុប​ទាំង​ជើង​ទីមួយ ៥-០ ។​

​    ​ទាំងនោះ​គឺជា​ពេលវេលា​ចុងក្រោយ​ហើយ​ដែល​អ្នក​ទាំង​ពីរបាន​ប្រឈមមុខគ្នា​ជាមួយ​ឯកសណ្ឋាន​ខុសប្លែក​ពីគ្នា ខណៈដែល​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​វែ​ល​បាន​ផ្លាស់​ទៅកាន់​ទឹកដី Bernabeu នា​រដូវក្តៅ​ជាមួយនឹង​តម្លៃ​ខ្លួន ៨៥​លាន​ផោន (​ជិត​១១៣​លាន​ដុល្លារ​) ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់