adverise with khmeread 0

Balotelli និយាយថា​គាត់​នឹង​ប្រឹងប្រែង​ដើម្បី​ឈ្នះ Ballon d'Or

    ​Mario Balotelli ជឿជាក់ថា​វា​គឺ​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេលវេលា​មួយ​ប៉ុណ្ណោះ មុនពេល​ដែល​គាត់​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព Ballon d'Or ថ្វី​ត្បិត​គាត់​អាច​ស៊ុត​បំប៉ោង​សំណាញ់​គូប្រកួត​បានត្រឹមតែ​ពីរ​គ្រាប់​នៅក្នុង​រយៈពេល​ពីរ​រដូវ​កាល​ចុង​ក្រោយនេះ​ក្តី​។​

​    ​បន្ទាប់ពី AC Milan បាន​ទទួលស្គាល់ថា​ពួកគេ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ចុះ​កុងត្រា​ទទួលយក​ខ្សែប្រយុទ្ធ​មហា​ឆ្នើម​សញ្ជាតិ​អ៊ីតាលី​រូបនេះ​នៅលើ​មូលដ្ឋាន​អចិន្ត្រៃយ៍ គាត់​បាន​ត្រៀមខ្លួន​ដើម្បី​វិល​ត្រឡប់មក​ស្រោចស្រង់​ហង្ស​ក្រហម Liverpool ដែល​គាត់​បាន​រាំងស្ទះ​សម្រាប់​បញ្ហា​ជាច្រើន​ជាមួយ​រដូវ​កាល​ស្នាក់នៅ​ជាមួយ​ហង្ស​ក្រហម ក្រោយ​ការធ្វើដំណើរ​មកដល់រ​បស់​គាត់​ក្នុងតម្លៃ​ខ្លួន ១៦​លាន​ផោន (​ជាង​២១​លាន​ដុល្លារ​) នា​រដូវ​កាល ២០១៤-១៥​។​

​    ​ការបរាជ័យ​ក្នុងការ​ដោះស្រាយ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់ Brendan Rodgers ខ្សែប្រយុទ្ធ​មុត​ស្រួច​វ័យ ២៥​ឆ្នាំ​រូបនេះ ត្រូវបាន​ខ្ចី​ជើង​ចេញទៅ​ក្រុម AC Milan នា​ការចាប់ផ្តើម​រដូវ​កាល​មុន​។ លទ្ធផល គាត់​មិនដែល​មានឱកាស​ជួប​ជាមួយនឹង​អ្នកចាត់ការ​ថ្មី Jurgen Klopp ឡើយ ដែល​គាត់​បានធ្វើ​ដំណើរ​មកដល់​កាលពី​ខែតុលា​កន្លងទៅ​។ បច្ចុប្បន្ន អតីត​កីឡាករ​របស់​ក្រុម Manchester City រូបនេះ​ជឿជាក់ថា ទីបំផុត​គាត់​នឹង​អាច​មើលឃើញ​សក្តានុពល ដែល​នឹង​ធ្វើឱ្យ​គាត់​ទទួលបាន​ធាតុ​ពិតជា​កីឡាករ​ល្អ​ដូច​កាលពី​ឆ្នាំ ២០១០ មកវិញ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Jurgen Klopp៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់