adverise with khmeread 1

តារា​ហុងកុង Mat Yeung ត្រូវ​ដេកពេទ្យ​ពីរ​សប្តាហ៍​ទៀត​ទើប​អាច​ងើប​ទៅ​សម្តែង​រឿង Mind Hunter បន្តទៀត​

    ​តារា​សម្តែង​ហុងកុង​លោក Mat Yeung ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​រងរបួស​ជ​ង្គ​ង់​អំឡុង​ឈុត​សម្តែង​ជិះ​ម៉ូតូ​ក្នុង​រឿង Mind Hunter របស់​ទូរទស្សន៍ TVB​។​

​    ​Mat បាន​បាត់បង់​ម្ចាស់ការ​គ្រប់គ្រង​ម៉ូតូ​និង​បាន​បុក​ឃឿន​ផ្លូវ​។ ក្បាលជង្គង់​របស់គាត់​បាន​ហើម​និង​មាន​ស្នាម​រយះ​ជ្រៅ​។ គាត់​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ឯកជន​នៅក្នុង​តំបន់​ដើម្បី​ទទួល​ការសង្គ្រោះ​បន្ទាន់​។​

​    ​ទោះយ៉ាងណា Mat Yeung បាន​និយាយថា "​ខ្ញុំ​បាន​ធូរស្រាល​ច្រើន​! យ៉ាងណាក្តី ស្នាមរបួស​មាន​សភាព​ឈឺ​ចុកចាប់​បន្តិច ប៉ុន្តែ​អ្វីៗ​បាន​ប្រសើរឡើង​។ គ្រូពេទ្យ​របស់ខ្ញុំ​បាន​ណែ​នាំឱ្យ​សម្រាក​ពីរ​សប្តាហ៍​។ ខ្ញុំ​នឹង​ពិនិត្យ​សុខភាព​ជា​លើកដំបូង​នៅ​ថ្ងៃទី ៦ ខាងមុខនេះ​"៕

 

adverise with khmeread
ប្រភព៖ Jaynestars

មតិយោបល់