1

រថយន្តដឹកទឹកកកបើកបុករថយន្តដឹកកម្មករស្លាប់ម្នាក់របួស២៣នាក់ (វីដេអូខាងក្នុង)

    ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង បាន​បើក​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​កម្មករ កម្មការិនី​កាត់ដេរ​មួយគ្រឿង​ចំ​ពីក្រោយ​បណ្តាល​កម្មការិនី​ម្នាក់ ត្រូវ​រថយន្ត​បង្ក កិន​បែកក្បាល​ស្លាប់​ភ្លាមៗ និង​កម្ម​ការប្រមាណ​កម្ម​ករ​២៣​នាក់ រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​ដឹកយក​ទៅ​មន្ទីរពេទ្យ​ជួយសង្គ្រោះ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​លើផ្លូវ​អូរ​ឌឹ​មក​ប់​ស្រូវ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

   សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​កម្មករ​កំពុងធ្វើដំណើ​រ​តាមផ្លូវ ស្រាប់តែ​រថយន្ត​ដឹក​ទឹកកក មក​បុក​ពីក្រោយ​បណ្តាល​កម្មការិនី​ម្នាក់​ធ្លាក់​ពីលើ​រថយន្ត ហើយ​ត្រូវ​រថយន្ត​បង្ក​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តង​។ នារី​រងគ្រោះ​ឈ្មោះ​ហ៊ឹម ផល្លា​អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ម្តេ​ញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ចំណែក​កម្មករ កម្មការិនី​ផ្សេងទៀត បាន​ធ្លាក់​មកក្រោម ហើយ​ប៉ះទង្គិច​ជាមួយ​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២៣​នាក់ ។​

    ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ ៕​

 

មតិយោបល់