1

១-១! អាល្លឺម៉ង់​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាចព្រ័ត្រ​ទាំង​បែកញើស ក្រោយ​ផ្ដួល​អ៊ីតាលី​ដោយ​បាល់​ប៉េ​ណា​ល់​ទី​

    ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​បន្ត​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 បន្ទាប់ពី​បាន​យកឈ្នះ​ទៅលើ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​ទីក្រុង Bordeaux កាលពី​យប់​ថ្ងៃ​សៅរ៍​។

​    ​ក្រុម​របស់លោក Joachim Low ដែលជា​ម្ចាស់​គ្រង​តំណែង​ជើងឯក​ពិភពលោក World Cup បាន​សម្លឹង​លើ​ដំណើរ​នៃ​ការទទួល​ជ័យជម្នះ​នៅក្នុង​ពេលវេលា​ធម្មតា​ជា​លើកដំបូង ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដែល​ពួកគេ​មិន​ធ្លាប់បាន​ផ្តួល​នៅឯ​ដំណើរ​ប្រជែង​ពានរង្វាន់​ធំៗ ពេលដែល Mesut Ozil បានសម្រេច​គ្រាប់​បាល់​នាំមុខ​នៅ​នាទី ៦៥​។​

​    ​អ៊ីតាលី​មិន​ខ្លាចរអា​ល​ចំពោះ​ការនាំ​មុខមុន​នេះឡើយ បន្ទាប់ពី​ពួកគេ​ទទួលបាន​ភាព​រីករាយ​មកវិញ ក្រោយ​ការប្រព្រឹត្ត​កំហុស​នៅក្នុង​ប្រអប់​ប៉េ​ណា​ល់​ទី​របស់​ខ្សែការពារ​អាល្ល​ម៉​ង់ Jerome Boateng ដែល​គ្រាប់​បាល់​ត្រូវបាន​អនុញ្ញាតឱ្យ Leonardo Bonucci ជា​អ្នកសម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ជា​លើកដំបូង​នៃ​អាជីព​ជម្រើសជាតិ​របស់​គាត់ ដោយ​សម្រេចបាន​នៅ ១២​នាទី​បន្ទាប់ពី​អាល្លឺម៉ង់​នាំមុខ​មុន​។​

​    ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​បរាជ័យ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ជាច្រើន​នៅក្នុង​វគ្គ​កាត់សេចក្តី​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដែល​ខកខាន​ដល់​ទៅ ៣​គ្រាប់ ប៉ុន្តែ​ពួកគេ​នៅតែ​ទទួលបាន​លទ្ធភាព​ឆ្លងទៅ​វគ្គ​បន្ទាប់ ក្រោយពី​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​បរាជ័យ​គ្រាប់​បាល់​ដល់​ទៅ ៤​គ្រាប់​ឯណោះ​។​

​    ​អាល្លឺម៉ង់​នឹងត្រូវ​រង់ចាំ​ការប្រកួត​កាត់សេចក្តី​របស់​ក្រុម​ម្ចាស់ផ្ទះ​បារាំង និង​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ ដើម្បី​ស្វែងរក​ដៃគូ​ខ្លួន​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៨ ខាងមុខនេះ​ជា​បន្ត​៕​

ប្រភព៖ BBC

មតិយោបល់