adverise with khmeread Aeroindia1

មែន​អន់​ទេ​! ឥណ្ឌា​ក៏​ចេះ​ផលិត​យន្តហោះ​ចម្បាំង​ដោយ​ខ្លួនឯង​ដែរ​

    ​យន្តហោះ​ចម្បាំង​ដំបូង​របស់​ឥណ្ឌា Tejas ត្រូវបាន​បញ្ចូនទៅ​ប្រើប្រាស់​នៅ​កងកម្លាំង​ជើង​អាកាស​បន្ទាប់ពី​ខ្លួន​បានចាប់ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​លើកដំបូង​បង្អស់​កាលពី ៣១ ឆ្នាំមុន​។​

​    ​យន្តហោះ Tejas ដែល​មានន័យថា "​ពោរពេញ​ទៅដោយ​រស្មី​" បង្កើតឡើង​ដោយ​ក្រុមហ៊ុន Hindustan Aeronautics Ltd និង​ត្រូវ​រំពឹងថា​នឹង​ជំនួស​យន្តហោះ​ចម្បាំង​ចាស់​របស់​រុស្ស៊ី MIG-21​។​

​    ​ក្រុមហ៊ុន​នេះ​បានប្រគល់​យន្តហោះ​ពីរ​ទៅឱ្យ​កងកម្លាំង​អាកាស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​    ​វា​មិនមែនជា​យន្តហោះ​ចម្បាំង​លើកដំបូង​របស់​ឥណ្ឌា​នោះទេ ពីមុនមក​ឥណ្ឌា​ក៏​ធ្លាប់មាន​យន្តហោះ​ចម្បាំង HF-24 Marut ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Hindustan Aeronautics Ltd កាលពី​ឆ្នាំ ១៩៦១ ផងដែរ​។​

​    ​Tejas ត្រូវបាន​រចនា​និង​ផលិត​ក្នុងប្រទេស​ឥណ្ឌា ទោះ​យ៉ាងណាក្ដី​បច្ចេកវិជ្ជា​ខ្លះ​ដូចជា​ម៉ាស៊ីន​និង​រ៉ា​ដា​គឺ​ត្រូវបាន​នាំចូល​ពី​បរទេស​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់