adverise with khmeread 1ee389ac dbc5 41ae 8615 e665ed8a71a2

ចាប់ចោរ​អំបុក​ចោរ​ អំបែង​លួច​បេះ​ផ្លែ​មង្ឃុត​ជាប់​ខ្នោះ​

    ត្បូងឃ្មុំ ៖ បុរស​២​នាក់​លួច​បេះ​ផ្លែ​មង្ឃុត​ ត្រូវ​ប៉ូលិស​ស្រុក​មេមត់​ ឃាត់ខ្លួន​នៅ​ថ្ងៃទី០៣ ​កក្កដា​ ឆ្នាំ​២០១៦ ​ពីបទ ចោរកម្ម​លួច​ជាក់ស្តែង​បេះ​ផ្លែ​មង្ឃុត​កាលពី​ថ្ងៃ០១ ​កក្កដា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​១០​យប់​នៅ​ចំការ​ក្នុងភូមិ​ខ្នង​ក្រពើ ឃុំ​ខ្នង​ក្រពើ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២នាក់១-​ឈ្មោះ​ សាត ត​ច់​ ភេទ​ប្រុស ​អាយុ២៨ឆ្នាំ​ និង​២-​ឈ្មោះ ​ឌៀប តូច​ ភេទ​ប្រុស ​អាយុ១៨ ឆ្នាំ​នៅ​ភូមិ​ត្រ​មូង ឃុំ​ខ្នង​ក្រពើ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ពីបទ ចោរកម្ម​លួច​បេះ​ផ្លែ​មង្ឃុត​កាលពី​ថ្ងៃ​០១ ​កក្កដា​ ឆ្នាំ២០១៦​នៅក្នុង​ចំការ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ និង​វត្ថុ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់