2329e024 52df 4fb5 8baa 8f5875c953e1

ឆេះ​ឃ្លាំង​ដាក់​សម្ភារៈ​ចាស់ៗ និង​សំរាម​ក្នុង​រោងចក្រ​ស្បែកជើង​យីហោ​យីន​ដុង​

    ភ្នំពេញ ៖ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ដាក់​សម្ភារៈ​ចាស់ៗ និង​សំរាម​ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ​ក្នុង​រោងចក្រ​ស្បែកជើង​យីហោ​យីន​ដុង ក្បែរ​បុរី​សែន​មនោ​រម្យ ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦ តែ​សំណាងល្អ​មិន​រាលដាល​ដល់​អាគារ​រោងចក្រ​ឡើយ។​

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ឃ្លាំង​សម្រាប់​ដាក់​សម្ភារៈ​ចាស់ៗ និង​កម្ទេច​សំរាម​នៅក្នុង​រោងចក្រ​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាប់ឆេះ​ឡើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើការ​នៅក្នុង​រោងចក្រ ហើយ​នាំគ្នា​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច។​

    ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង ចុះមក​អន្តរាគមន៍​គាស់​ទ្វារ​រោងចក្រ​ដែលជា​ប់​សោ​ដើម្បី​ធ្វើ​ការបាញ់​ពន្លត់​ភ្លាមៗ ប្រមាណ​ជា​ជិត​កន្លះ​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង។​

    នៅក្នុង​ហេតុការណ៍​ខាងលើនេះ បើ​កុំ​តែ​រថយន្ត​អគ្គីភ័យ​មក​បាញ់​ពន្លត់​ទាន់ពេលវេលា គឺអាច​រាលដាល​ដល់​អាគារ​រោងចក្រ​ថែម​ទៀតផង ហើយ​មិនមាន​អ្វី​គួរឱ្យ​ខាតបង់​ធំដុំ​នោះទេ និង​មិន​បង្ក​ឱ្យ​នរណាម្នាក់​គ្រោះថ្នាក់​ដែរ។​

    ចំពោះ​មូលហេតុ​គឺ​មិនទាន់មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់បាន​ថា បណ្តាលមកពី​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ តែ​គេ​សង្ស័យថា អាច​ទំនង​ជាមាន​អ្នក​ជក់បារី​ហើយ បោះ​ចូលទៅ​កន្លែង​នោះ៕​

មតិយោបល់