ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទ ប៉ុនប៉ងលួចទ្រព្យសម្បត្តិនៅយប់ថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង០២ និង១០នាទីនៅចំណុចផ្លូវលេខ៩០៧ កែងផ្លូវ៩៩ក្រុមទី១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប៉ូលិសនិយាយថា កម្លាំងល្បាតប៉ូលិសខណ្ឌនិងប៉ុស្តិ៍ បានឃើញម៉ូតូ០១គ្រឿង ជិះគ្នាចំនួន០២នាក់ ប្រុស ដោយមានការសង្ស័យកម្លាំងប៉ូលិសបានសុំការត្រួតពិនិត្យក្នុងខ្លួនជនសង្ស័យរកឃើញមានវត្ថុតាង និងដកហូត១-ឧបករណ៍មួយចំនួនសម្រាប់ធ្វើសកម្មភាពកាច់សោរម៉ូតូ និង២-ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA ពណ៌ស លេខតួនិងលេខម៉ាស៊ីន M.023-1101109 (គ្មានស្លាកលេខ)។
ប៉ូលិសបន្តថា ជនសង្ស័យចំនួន២នាក់១-ឈ្មោះ រំមណី រិទ្ធី ហៅធី ភេទប្រុស អាយុ១៩ឆ្នាំ ខ្មែរ ទីលំនៅសង្កាត់ទួលសង្កែ មុខរបរមិនប្រាកដ និង២-ឈ្មោះ ឈឹម ថា ហៅ ដា ភេទប្រុស អាយុ៣៤ឆ្នាំ ខ្មែរ ទីលំនៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ។
តាមចម្លើយសារភាពជនសង្ស័យឈ្មោះ រំមណី រិទ្ធី ថាខ្លួន និងបក្សពួកចំនួន០២នាក់ទៀតកន្លងមកលួចបានម៉ូតូចំនួន៣គ្រឿងមកហើយ។
នៅចំពោះមុខជនសង្ស័យ និងវត្ថុតាងអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូញទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធីច្បាប់៕
