adverise with khmeread B1732d49 5bd9 4047 bbe9 08d80a9a1522 %281%29

ឃាត់​ចោរលួច​ម៉ូតូ​ម្នា​ក់នៅ​ឫស្សីកែវ​

    ភ្នំពេញ ៖ បុរស​ម្នាក់​លួច​ម៉ូតូ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​យប់ ថ្ងៃទី​០៣ ​កក្កដា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​០១​ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និ​យ​យ​ថា កម្លាំង​ល្បាត​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ និង​ប្រជា​ការពារ​មានការ​សង្ស័យ​ទៅលើ​មុខសញ្ញា​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ Smash Revo​ ក៏​ធ្វើ​ការឃាត់​ភ្លាមនោះ​ជនសង្ស័យ​ក៏​ផ្តួល​ម៉ូតូ​រត់​ហើយ​ឃាត់​បាន​ម្នាក់ ឈ្មោះ ថា ច​យ​ ហៅ​អាចយ ​ភេទ​ប្រុស អាយុ២៨​ឆ្នាំ ​យកមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ។​

    ជ​សង្ស័យ​បាន​សារភាពថា​ម៉ូតូ​នេះ​រូបគេ​បានធ្វើ​សកម្មភាព​លួច​នៅ​ផ្លូវ​រថភ្លើង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ជិត​ផ្លូវ​៧០ ខណៈពេល​ម្ចាស់​ចត​ចោល​មុខផ្ទះ។​

    នៅ​ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បន្ត​ស្រាវជ្រាវ​រក​បក្សពួក ​និង​បទល្មើស​កន្លងមក កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់