adverise with khmeread 2333807a 5ae9 4bd4 80bb 4112fa2abbfe %281%29

ឃើញ​បាវ​អណ្តែត​ទឹក​ទាញ​មក​មើល​សាកសព​គេ​សម្លាប់​បោះចោល​

    កណ្តាល ៖ បុរស​ឃ្វាលគោ​ម្នាក់​ពេល​ទៅ​ចង​គោ​ឃើញ​បាវ​អណ្តែត​ទឹក​ក៏​ទៅ​ទាញ​មើល ស្រាប់តែ​ចេញ​ជើង​សាកសព​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​ប៉ូលិស​ចុះទៅពិនិត្យ​សាកសព​រួច​សន្និដ្ឋាន​ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​យកទៅ​បោះចោល។​

    ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ម៉ោង​ប្រហែលជា​២​ និង​២០​នាទី​ថ្ងៃទី​២ ​កក្កដា ឆ្នាំ​២០១៦​ ស្ថិតនៅ​ចំណុច​ទឹក​ត្រពាំង​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ លៃ លីន ភេទ​ប្រុស ​រស់នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​បន្តថា ដំបូង​ឈ្មោះ សុខ រុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល បានមក​ផ្លាស់​គោ​ឱ្យ​ស៊ី​ស្មៅ ហើយ​បានឃើញ​បាវ អណ្ដែត​ទឹក ក្នុង​ត្រពាំង​តា​ណែម ធំ​ក្លិនស្អុយ រួច​បាន​ចុះ​ទាញ​បាវ មក​ក្បែរ​ខាង​ហើយ ក៏ដា​ច់មាត់​បាវ ចេញ​ជើងមនុស្ស​មក ក៏មាន​ការភ្ញាក់ផ្អើល ឆោឡោ ហើយ​បាន​រាយការណ៍។​

    កម្លាំង​មន្ត្រី ប៉ូលិស​ការិយាល័យ​បច្ចេកទេស​ខេត្ត និងមន្ត្រី ការិយាល័យ​ព្រហ្ម​កម្រិតធ្ងន់ ចូលរួម​ពិនិត្យ​ហេតុ ជាមួយ​កម្លាំង​សមត្ថកិច្ច​របស់​ស្រុក​ស្អាង​រួច​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​យកមក​បោះចោល​ដោយមាន​ស្នាម​មុត​ជាច្រើន​កន្លែង​៕

adverise with khmeread

មតិយោបល់