adverise with khmeread B48ed91c 5719 4a76 b4c6 7fa8dcd72581

ឃាត់​ចោរលួច​ឆ្កែ​២​នាក់​

    កណ្តាល ៖ បុរស​ម្នាក់​លួច​សត្វ​ឆ្កែ​ត្រូវបាន​ប៉ូលិស​ស្រុក​លើកដែក​ឃាត់ខ្លួន​​នា​ថ្ងៃទី០២​ កក្កដា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង២០ ​និង​១០​នាទី នៅ​ចំណុច​មុខផ្ទះ​ជន​​រងគ្រោះ ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សឿន សុខលី ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅៗ ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    ចំណែក​ជនល្មើស​០២ នាក់​១-​ឈ្មោះ​ អឿន សុ​ផា​ណា​រ៉ា (ហៅ រ៉ា​ឆាន់) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅៗ ភូមិ​ឃុំ​កើតហេតុ​ខាង​​លើ (ឃាត់ ខ្លួន) និង​២-ឈ្មោះ ខុន លីដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ​មុខរបរ មិន​ពិត មាន​ទីលំនៅៗ​ភូមិ​ឃុំ ជាមួយគ្នា (​ឃាត់ខ្លួន​) ។​ វត្ថុតាង​ចាប់យក សត្វ​ឆ្កែ (​ធំ​) សម្បុរ ពពាល សលាយ​ខ្មៅ ០១​ក្បាល (​ប្រគល់​ឲ្យ​ម្ចាស់​វិញ​)​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០២​ កក្កដា ​២០១៦ វេលា​ម៉ោង២០ ​និង​១០​នាទី​ជនល្មើស​ទាំង​០២​នាក់​ខាងលើ​បាន​ដើរចូល​លួច​សត្វ​ឆ្កែ​០១​ក្បាល​នៅផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ ​សឿន សុខលី ពេល​លួចបាន​ហើយ ជនល្មើស​ទាំង​០២​នាក់ បាន​យក​ឆ្កែ​ទៅ​លក់​ឲ្យ​ឈ្មោះ វន ឡា និង​ប្រពន្ធ​ឈ្មោះ​ ស្រ៊ី​ សា​វី ​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​នោះដែរ​តម្លៃ ៩០.០០០ រៀល (​ប្រាំបួន​ម៉ឺន​រៀល​)។​

    ពេល​លក់បាន​លុយ​ហើយ​ជនល្មើស​ទាំង​០២ នាក់ ក៏បាន​នាំគ្នា​ទៅ​ផឹកស្រា​នៅ​កន្លែង​រាំ​កម្សាន្ត (​ម៉ា​ត​) ​អ្នក​លឿង​ត្រើយ​ខាងកើត។ លុះ​ពេល ព្រឹក​ឡើង​ជនល្មើស​ទាំង​០២​នាក់ ត្រឡប់មកផ្ទះ​វិញ ក៏​ត្រូវបាន​សមត្ថកិច្ច នាំមក​ធ្វើការ​សាកសួរ រួច​ឃាត់ខ្លួននៅ​អធិការដ្ឋាន​នគរបាល​ស្រុក។ ​ក្នុងករណី​ខាងលើ​ផ្នែក​ជំនាញ​ប៉ូលិស​យុត្តិធម៌​កំពុង​កសាង​ឯកសារ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី៕


adverise with khmeread

មតិយោបល់