adverise with khmeread Underwater

ស្ថាបត្យករ​បែលហ្ស៊ិក​គូរ​ប្លង់​ទីក្រុង​ក្រោម​សមុទ្រ​សម្រាប់​ការរស់នៅ​ពេលអនាគត​

​រូបភាព​បែបនេះ​គេ​អាច​ស្រមៃ​ដល់​តែ​ក្នុង​ឆ្នាំ ៣០០០ ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ស្ថាបត្យករ​បែ​ល​ប្ស៊ិ​កបាន​គូរ​វា​ចេញ​ជា​រូបរាង​ពិតប្រាកដ​ហើយ​ត្រឹមតែ​ក្នុង​ឆ្នាំ ២០១៥​។

"​អគារ​ខ្ពស់ៗ​ក្រោម​មហាសមុទ្រ​" ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទាំងអស់នេះ​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​ឲ្យ​រស់នៅ និង​ធ្វើការ​បាន​ដល់​ទៅ ២០.០០០ នាក់​។ ទីក្រុង​បាតសមុទ្រ​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទីប្រជុំជន Newquay ក្នុង​តំបន់ Cornwall របស់​អង់គ្លេស​ដែរ​។

​ស្ថាបត្យករ​លោក Vincent Callebaut បាន​និយាយថា គាត់​រចនា​ម៉ូដ​ទីក្រុង​នេះ​ដោយ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ទេ ដោយ​វា​មិន​តម្រូវ​ឲ្យ​មាន​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដើម្បី​ផលិត​ថាមពល និង​ចំហាយ​ក្តៅ​នោះឡើយ​។ លោក​បាន​បន្តទៀតថា អគារ​នីមួយៗ​មាន​កម្ពស់ ២៥០ ជាន់ និង​មាន​ប្រវែង​ប្រហែល ១ គីឡូម៉ែត្រ​។ សំណង់​ទាំងមូល​មាន​រាងដូចជា​ត្រី​ពពុះទឹក ដែលមាន​ផ្លូវ​ចូល​គឺ​តាមរយៈ​ផ្ទៃ​ខាងលើ​។

​គេ​អា​ចរក​ចំណីអាហារ​ចេញពី​ផ្កាថ្ម​ប៉ប្រះ​ទឹក ធ្វើស្រែ និង​នេសាទ​នៅ​ទីក្រុង​បាតសមុទ្រ​នេះ​ទៀតផង​។ ក្រៅពីនេះ សំណង់​អច្ឆរិយៈ​នេះ​ក៏មាន​លំនៅដ្ឋាន ការិយាល័យ កន្លែង​ធ្វើ​សន្និសីទ កសិដ្ឋាន​សមុទ្រ តំបន់​ធ្វើ​កសិកម្ម កន្លែង​ដាំ​បន្លែ និង​សួនច្បារ​បៃតង​ផងដែរ​។

​ការសាងសង់​អគារ​ក្រោម​ទឹក​នេះ​គេ​ត្រូវ​ចំណាយ​ប្រមាណ ១,៤៣០ ផោន​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​លោក Vincent បាន​លើកឡើងថា ទីក្រុង​របស់លោក​អាច​លយ​ចូល​ទូទាំង​មហាសមុទ្រ​សំខាន់ៗ​ទៀតផង​៕ 

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់