adverise with khmeread 6e0c4fd5 52de 4781 a43b a6d661039dc4

ឃាត់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ ក្រោយពី​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក លើករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​កំពង់សីលា នៅ​ថ្ងៃទី​០២ កក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង១៥ ​និង​៥០​នាទី ស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​លោក​អធិការ​ស្រុក​កំពង់សីលា​ដឹកនាំ​ប្រតិបត្តិការ​ចុះបង្ក្រាប ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ បាន​ធ្វើ​ការបង្ក្រាប​នៅ​ចំណុច​ផ្ទះ​​ឈ្មោះ​ កែវ លី​ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្ថិតនៅ​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ៧នាក់​(​ស្រី៤នាក់​) ៖

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ​ ប៉ាន់ សុវណ្ណ ភេទ​ប្រុស អាយុ៥៥​ឆ្នាំ​, ២-​ឈ្មោះ យឹម ច​ន្តា ភេទ​ស្រី អាយុ៣៥ឆ្នាំ​, ៣-​ឈ្មោះ ហាស់ ចន្ថា ភេទ​ស្រី អាយុ៤៥ឆ្នាំ​ (​ប្រពន្ធ​របស់​ឈ្មោះ កែវ លី​ណា​), ៤-​ឈ្មោះ សួស ចន្ថា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​, ៥-​ឈ្មោះ ឡាយ សេង ភេទ​ប្រុស អាយុ​២៩ឆ្នាំ​, ៦-​ឈ្មោះ វុ​ធ ងូត ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​៧-​ឈ្មោះ កែវ ច័ន្ទនី ភេទ​ស្រី អាយុ២៥​ឆ្នាំ​។

    ចាប់បាន​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ ICE ចំនួន៤​កញ្ចប់​ធំ​, ថ្នាំញៀន​គ្រាប់​ពណ៌​ឈាមជ្រូក១២​គ្រាប់​, ​ថ្នាំញៀន​គ្រាប់​ពណ៌​ក្រហម ១០​គ្រាប់​ម្សៅ​ពណ៌​កាហ្វេ ១កញ្ចប់​,​ កញ្ឆា​គ្រៀម១កញ្ចប់​, ​សម្ភារៈសម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​, ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១​គ្រឿង​,​ សម្ភារៈសម្រាប់​កែច្នៃ​ផលិត​គ្រឿងញៀន ​ដោយ​ដៃ​មួយចំនួន​, ​ពុម្ព​ត្រា​សម្រាប់​បោះ​លើ​គ្រឿងញៀន ចំនួន១, ​រថយន្ត២គ្រឿង​, អាវុធខ្លី 1​ដើម​(​កា​៥៤)​ បង់១ គ្រាប់​៩​គ្រាប់​,​ ទូរស័ព្ទដៃ៥គ្រឿង​,​លិខិតឆ្លងដែន ១ច្បាប់​, កាបូប​យួរដៃ១ និង​កាបូប​តូច២។

    ចំពោះ​ឈ្មោះ​កែវ លី​ណា បាន​រត់​គេចខ្លួនបាត់​ក្នុងពេល​កម្លាំង​ប្រតិបត្តិការ​យើង​សំរុកចូល​បង្ក្រាប មុខសញ្ញា​នៅក្នុង​ផ្ទះ​បាន​យក​ថ្នាំញៀន​មួយចំនួន​ចាក់​ចូលក្នុង​បង្គន់​ដើម្បី​បំផ្លាញ​ភ​ស្ដ​តាង ដូច្នេះ​កំលាំង​យើង​បាន​វាយ​បំបែក​បង្គន់​ចាប់យក​ថ្នាំ​ដែល​វា​នៅ​សេសសល់​បា​មួយចំនួនធំ​។​

    ក្នុងករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី។ ​ករណីនេះ ​(​មុខសញ្ញា​ពាក់ព័ន្ធ​ចំនួន​៣​ករណី៖ ១-ជួញដូរ​គ្រឿងញាណ, ២-​រក្សារ​ទុក​សារធាតុ​គ្រឿងញាណ, ៣-កែឆ្នៃ​គ្រឿងញៀន និង៤-​រក្សា​អាវុធ​ខុសច្បាប់)៕

adverise with khmeread

មតិយោបល់