adverise with khmeread Lose dick

ដាច់​អា​ច្រ​ម៉ក់ ដោយសារ​ឧបករណ៍​ការពារ​ការ​ចាប់រំលោភ​ដែល​គេ​ទើប​បង្កើត​

    ​ស្ត្រី​នៅ​ទីក្រុង​ញូវយ៉ក​ម្នាក់​បាន​អរគុណ​ខ្លាំង​ចំពោះ​អ្នកបង្កើត​ឧបករណ៍​ប្រឆាំងនឹង​ការរំលោភ​សេពសន្ថវៈ និង​និយាយថា វា​បាន​ជួយ​ជីវិត​នាង​ពី​ការចាប់រំលោភ​យ៉ាង​សាហាវព្រៃផ្សៃ​ទៀតផង​។ នាង Michelle Kingston និយាយថា នាង​បាន​កំពុង​ដើរទៅ​ផ្ទះ​បន្ទាប់ពី​ត្រឡប់​មកពី​ធ្វើការ​នៅពេល​រសៀល​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន នៅពេល​បុរស​ម្នា​ក់បាន​ហក់​ចេញពី​ផ្នែក​ម្ខាង​នៃ​ផ្លូវ​ច្រកចូល​ផ្ទះ​នាង​និង​ចាប់​នាង​។ នាង​និយាយថា "​ខ្ញុំ​មិនអាច​ស្រែក​បានឡើយ វា​បាន​កើតឡើង​រហ័ស​ពេក​។ គាត់​បាន​យកដៃ​របស់គាត់​បិទមាត់​ខ្ញុំ និង​គំរាម​ខ្ញុំ​ដោយ​ប្រើ​កាំបិត​មួយ​។ ខ្ញុំ​បាន​តាំងចិត្ត​ស្ងប់​និង​ដឹងថា​គាត់​នឹង​ទទួល​កម្ម​ដែល​គាត់​បានធ្វើ​បន្តិចទៀតនេះ​"​។​

​    ​កម្ម​ដែល​នាង Kingston រៀបរាប់​នោះ​គឺជា​ឧបករណ៍​មួយ ដែល​លោកតា​របស់​នាង​បាន​ទិញ​ឱ្យ​នាង​ទុក​ការពារ​ខ្លួន​។ តា​របស់​នាង​និយាយថា "​ខ្ញុំ​ចង់ឱ្យ​ចៅ​របស់ខ្ញុំ​មាន​សុវត្ថិភាព ដូច្នេះ​ខ្ញុំ​បាន​ទិញ​ឧបករណ៍​ប្រឆាំងនឹង​ការរំលោភ​សេពសន្ថវៈ​នេះ​សម្រាប់​នាង​។ នាង​បាន​បដិសេធ ប៉ុន្ដែ​ចុងក្រោយ​នាង​នៅតែ​ប្រើ​វា​។ នាង​គឺមាន​សម្រស់​ស្រស់ស្អាត និង​មាន​អាយុ​ទើបតែ ១៨ ឆ្នាំ ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​នាង​ត្រូវគេ​រំលោភ​ឡើយ​។ នាង​ដើរទៅ​ធ្វើការ​រៀងរាល់ថ្ងៃ​ក្នុង​ទីក្រុង​នេះ ហើយ​បទល្មើស​ចាប់រំលោភ​បាន​កើតឡើង​ច្រើនដង​ក្នុង​មួយថ្ងៃ​។ ហើយ​ជន​ដែល​ប្រព្រឹត្ត​អំពើ​នេះ​គួរតែ​រងកម្ម​ពៀរ​"​។​

​    ​យោងតាម​នាង Kingston គ្រាន់តែ​ជនល្មើស​ស៊ក​ប្រដាប់ភេទ​ចូល​ភ្លាម ឧបករណ៍​នោះបាន​កាត់ផ្ដាច់​លិង្គ​របស់​ជន​ល្មើ​ល​ជាមួយនឹង​ឡា​ម​ចំនួន ៦ នៅ​ខាងក្នុង​ឧបករណ៍​នោះ​ភ្លែត​។ ជនល្មើស​បាន​ដួល​ទៅនឹង​ដី និង​ស្រែក​យ៉ាង​ឈឺចាប់​បំផុត​។ បន្ទាប់មក​នាង​បាន​តេ​ទៅ​ប៉ូលិស​ភ្លាមៗ មិន​ចាំ​យូរ​នោះឡើយ​។​

​    ​ជនល្មើស​ឈ្មោះ Ronald Steadway អាយុ ៣៨ ឆ្នាំ​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​វះ​កាត់ត​លិង្គ​ឡើងវិញ​។ ប៉ូលិស​និយាយថា នៅពេល​ជាសះស្បើយ ជននេះ​នឹងត្រូវ​យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់