adverise with khmeread 1

ពូ​ទីន​នឹង​បំផ្លាញ ISIS ទាំងស្រុង​តាមរយៈ​ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​របស់ខ្លួន​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

    ​នាវា​ផ្ទុក​យន្តហោះ Admiral Kuznetsov កំពុង​ត្រៀមខ្លួន​ចេញដំណើរ​ទៅ​ស៊ី​រី​ដោយ​ដឹក​យន្តហោះ​ចម្បាំង ៣០ គ្រឿង និង ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៣០ គ្រឿងក្នុង​បំណង​កម្ចាត់​ពួកគេ ISIS ទឹក​ផ្តាច់ព្រ័ត្រ​តែម្តង​។​

​    ​ដំណឹង​នេះ​កើតឡើង​ខណៈ​ក្រុម ISIS បាន​បន្ត​យុទ្ធនាការ​សម្លាប់​រង្គាល​មនុស្ស​ស្លូតត្រង់ ដោយបាន​ប្រហារជីវិត​ចំណាប់ខ្មាំង ២០ នាក់​ក្នុងប្រទេស​បង់​ក្លា​ដែ​ស និង បំផ្ទុះ​គ្រាប់បែក​សម្លាប់​អ្នកដើរ​ផ្សារ​ចំនួន ៨៣ នាក់​ក្នុង​ទីក្រុង​បា​ដា​ដ​។ 

​     ប៉ុន្តែ​ខណៈដែល​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ពួកនេះ​ធ្វើឡើង​នៅក្រៅ​ប្រទេស ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន​ឥឡូវ​បាន​សន្យា​នឹង​បញ្ចប់​ការងារ​បោសសម្អាត ISIS ស្រប​ពេលដែល​នាវា​យក្ស​នេះ​គ្រោង​ធ្វើដំណើរ​ឆ្ពោះទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ 

​    ​ប្រភព​យោធា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ TASS ថា នាវា​ទម្ងន់ ៥៥.០០០ តោន​នេះ​នឹង​បញ្ជូនទៅ​ទីនោះ​រហូតដល់​ខែមករា​ឆ្នាំ ២០១៧ សម្រាប់​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញ​ការប្រយុទ្ធប្រឆាំង​របស់​រុស្ស៊ី​ទៅលើ​ក្រុម ISIS​។ 

​    ​នាវា​នេះ​គ្រោង​នឹង​ទៅដល់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នៅត្រឹម​ខែតុលា ជាទី​ដែល​វា​នឹង​ភ្ជាប់​ជាមួយ​កងកម្លាំង​រុស្ស៊ី​នៅលើ​គោក ដែល​បាន​កំពុង​កម្ទេច​ពួក ISIS តាមរយៈ​យន្តហោះ​ចម្បាំង​៕

 

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់