adverise with khmeread B50f35ec c427 4c92 aa4c 923d2ea48cdb

ចាក់​សម្លាប់​បុរស​ម្នាក់​ស្លាប់​និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ ខណៈពេល​បញ្ចូនទៅ​មន្ទីរពេទ្យ និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ជនដៃដល់​មួយក្រុម​មានគ្នា៤​នាក់​ព្រួត​គ្នា ចាក់​សម្លាប់ សង្ស័យ​រឿង​គំនុំ​។​

    អំពើហិង្សា​នេះ កាលពី​វេលា​ម៉ោង៧ និង២០​នាទី​យប់​ថ្ងៃទី៣ ខែកក្ត​ដា ឆ្នាំ២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ B4 ស្ថិតក្នុង​បុរី​សន្តិភាព​១ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជា សុភាព អាយុ២៨​ឆ្នាំ មុខរបរ​មិនទាន់​រកបាន ​(​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ​) ស្នាក់នៅ​បន្ទប់​ជាមួយ​ប្រពន្ធ នៅ​កា​ណា​ស៊ី​ធី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ក​ណ្តោ​រ ឃុំ​មឿ​ន​ជ័យ ស្រុក​រំដួល ​ខេត្តស្វាយរៀង។ ដោយឡែក​បុរស​របួសធ្ងន់​មានឈ្មោះ សោម វិសាល អាយុ២៦ឆ្នាំ មុខរបរ​អតីត​អ្នក​ប៉ះ​កង់​ម៉ូតូ​ពេលយប់ ដោយ​មិន​កាក់កប ឈប់សម្រាក​នៅផ្ទះ​មួយរ​យៈ ស្នាក់នៅ​ម្តុំ​កន្លែងកើតហេតុ អ្នក​ទាំង​២​នាក់​ជា​បងប្អូនជីដូន​មួយ និង​មាន​ស្រុកកំណើត​ជាមួយគ្នា។​

    ប្រភពពី​ជុំវិញ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ សោម វិសាល ដើរ​តាមផ្លូវ​ក្នុង​បុរី​សន្តិភាព​១ បំណង​ទៅ​ផ្សា​រកា​ណា​ស៊ី​ធី។ លុះ​មកដល់​ចំណុចកើតហេតុ មុខផ្ទះ​លេខ B4 មាន​ជនសង្ស័យ​មាន​គ្នា ៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​សង់​សេ​១២៥ មក​ឈប់​និយាយ​ជាមួយ​ជនរងគ្រោះ មួយសន្ទុះ​។​

    ក្រោយមក​ក៏​ឈ្លោះប្រកែក​គ្នា ក្លាយទៅជា​ហិង្សា ដោយ​ជនដៃដល់​បាន​វាយ ជនរងគ្រោះហើយ​បាន​រត់។ ចៃដន្យ​បងជីដូនមួយ​ឈ្មោះ ជា សុភាព បាន​រត់​មកជួយ តែ​ដោយ​មិនដឹង​មកពីណា​នោះទេ។ ឃើញ​ដូច្នេះ ជនល្មើស​បាន​ទាញ​កាំបិត​ដែល​ត្រៀម​មកជា​មួយ ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ទាំង​២ ដោយ​កាប់​ចំឈ្មោះ សោម វិសាល មួយ​កាំបិត​ចំ​ខ្នង​រងរបួស​ធ្ងន់ និង​ចាក់​កាំបិត​ជាច្រើន​កាំបិត​លើ​ជនរងគ្រោះ ឈ្មោះ ជា សុភាព ហើយ​ជនរងគ្រោះ​បាន​រត់​ទៅអោយគេ​ជួយ។​

    តែ​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ តែ​ប្រជាពលរដ្ឋ​ស្មានតែ​នៅមាន​ជីវិត​បាន​ហៅ​រថយន្ត​សាមុយ​គ្លីនិក​អង្គរ​មក​ដឹក​ជាមួយ​ជនរងគ្រោះ​ម្នាក់ទៀត តែ​តាមពិត​ជនរងគ្រោះ​ឈ្មោះ សុភា​ព បាន​ស្លាប់​បាត់ទៅហើយ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សោម វិសាល កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក អង្គរ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ​និង​មន្ទីរពេទ្យ ដើម្បី​ប្រមូល​ព័​ត៌​មាន​ជុំវិញ និង​បាន​ទាក់ទង​ទៅ​ជំនាញ​កោសល្យវិច័យ​ក្រុង​មក ពិនិត្យ​សាកសព រួច​រៀបចំ​ឯកសារ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

adverise with khmeread

មតិយោបល់