adverise with khmeread 1 %281%29

ចាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដុត​កម្ទេចចោល

    កណ្តាល ៖ គណៈកម្មការ​ចម្រុះ​ស្រុក​ល្វាឯម បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ ចំណុច​ព្រែក​ផ្លាញ ឃុំ​សំបួរ និង​ឃុំ ព្រែក​ឫស្សី ដឹកនាំ​ដោយ លោក កែវ វិបុល អភិបាលរង​ស្រុក ល្វាឯម​កាលពី​ថ្ងៃទី​០២​ កក្កដា​ ឆ្នាំ​២០១៦​ ហើយ​ឧបករណ៍​នេសាទ​បាន​ដុត​កម្ទេចចោលតែម្តង។​

    សមត្ថកិច្ច​និយាយថា សមាសភាព​ចូលរួម ជលផល​ស្រុក ០២ នាក់​,​ ប៉ូលិស​ស្រុក ០៥ នាក់​,​ កងរាជអាវុធហត្ថ​ស្រុក ០៣ នាក់ ​និង​សឹក​រង​ស្រុក ០១ នាក់​។​

    ជា​លទ្ធផល​បង្ក្រាបបាន៖ ស្បៃ​មុង ២៥ មាត់​លូ, ​របាំង​ស្បៃ​មុង ៧៥០ ​ម៉ែត្រ​,​ បង្គោល តូចធំ ៣៥០ ដើម​និ​ង​លែង​កូន​ត្រី​ចំរុះ ៥៣ គីឡូ​ចូល​បឹង​ធម្មជាតិ។ បន្ទាប់​មកឧបករណ៍​ល្មើស ដុត​កំទេចចោល​នៅនឹងកន្លែង​៕

adverise with khmeread

មតិយោបល់