adverise with khmeread 6b9ef7a6 fa10 4bc6 804d d3e6ccbc1f86

ចងក​សម្លាប់ខ្លួន​នៅ​មិនទាន់​ដឹង​មូលហេតុ​

    កណ្តាល ៖ យុវជន​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០២​ កក្កដា​ ២០១៦ វេលា​ម៉ោង​៥ ​និង​១៥​នាទី​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​មិនទាន់​ដឹង​មូលហេតុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​យ៉ុ​ត គឹម​សាន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្នែ​រ មុខរបរ​កសិករ នៅ​ភូមិ​កើតហេតុ ​(​ស្លាប់​) ​ជា​កូន​ទី​៧​ក្នុង​គ្រួសារ នៅ​លីវ មានតែ​ម្តាយ ឪពុក​ចុះ​ចេញពីផ្ទះ​តាំងពី​ជនរងគ្រោះ​ទើប​កើត ។​

    ប៉ូលិស​បន្តថា នៅមុន​កើតហេតុ ជនរងគ្រោះ មកពី​លេង​បាល់​ក្នុងភូមិ​ពេលមកដល់​ផ្ទះ​ជន​រង​បានដាក់​ឆ្នាំង​ដាំបាយ​ ដោយ​ម្តាយ​ទៅ​មើល​ស្រែ​មិនទាន់​មកវិញ។ នៅវេលា​ម៉ោង​៥​ និង​១៥​នាទី​បងស្រី​ជន រងគ្រោះ ឈ្មោះ យ៉ុ​ត​ សុខ​នួន អាយុ​២១​ឆ្នាំ ត្រឡប់​មកពី​ធ្វើការ​រោងចក្រ វិញ  មួយសន្ទុះ​បាន​ឡើងទៅ​លើផ្ទះ​បានឃើញ​ជនរងគ្រោះ​ជា​ប្អូនបង្កើត​បាន​ចងក នឹង​ក្រមា​ជាប់​ធ្នឹម​កណ្តាល​ផ្ទះ ហើយ​ក៏បាន​ស្រែកហៅ​អ្នកជិតខាង មកជួយ​ហើយក៏​បាន​ស្រាយចំណង​ដាក់​ជនរងគ្រោះ​ចុះមក​ក្រោម ទើប​ដឹងថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ។​

    តាម​ការពិនិត្យ កោសល្យវិច័យ​របស់​ជំនាញ​ឃើញថា​ជនរងគ្រោះ​ពិតជា​ចងក​ធ្វើអត្តឃាត សម្លាប់ខ្លួន​ដោយ​ខ្លួនឯង​ពិតមែន។ សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់